ចិន ប្រាប់ ជប៉ុន ​​ផ្តល់តម្លៃដល់ឆន្ទៈ ឥស្សរជនជំនាន់មុន​ខ្លួន ដែលតែងការពារទំនាក់ទំនង ​ប្រទេសជិតខាងទាំងពីរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន ប្រាប់ ជប៉ុន ​​ផ្តល់តម្លៃដល់ឆន្ទៈ ឥស្សរជនជំនាន់មុន​ខ្លួន ដែលតែងការពារទំនាក់ទំនង ​ប្រទេសជិតខាងទាំងពីរ

ចិន ប្រាប់ ជប៉ុន ​​ផ្តល់តម្លៃដល់ឆន្ទៈ ឥស្សរជនជំនាន់មុន​ខ្លួន ដែលតែងការពារទំនាក់ទំនង ​ប្រទេសជិតខាងទាំងពីរ

ប៉េកាំង ៖ ប្រទេសចិន កាលពីថ្ងៃអង្គារ បានអំពាវនាវដល់ថ្នាក់ដឹកនាំជប៉ុនបច្ចុប្បន្ន ឱ្យការពារមូលដ្ឋាននយោបាយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ស្របតាមឆន្ទៈ ឥស្សរជននយោបាយជំនាន់មុនរបស់ខ្លួន ដែលតែងតែគោរពនិងការពារទំនាក់ប្រទេសជិតខាងទាំងពីរ។

យោងតាមការចុះផ្សាយរបស់ CNA, លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានរៀបរាប់ដោយបង្ហាញពីការសង្ឃឹមថា «ថ្នាក់ដឹកនាំជប៉ុនបច្ចុប្បន្ន នឹងឱ្យតម្លៃចំពោះការខិតខំប្រឹងប្រែងរបស់ឥស្សរជននយោបាយជំនាន់មុន, គោរពតាមឯកសារនយោបាយទាំងបួនរវាងចិននិងជប៉ុន ព្រមទាំង ការពារមូលដ្ឋាននយោបាយនៃទំនាក់ទំនងទ្វេភាគីនេះឱ្យបានម៉ឺងម៉ាត់»។

មេដឹកនាំចិនបានអះអាងបែបនេះ តាមរយៈសាររំលែកទុក្ខ ផ្ញើទៅកាន់ក្រុមគ្រួសាររបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Yasuo Fukuda ដែលទទួលមរណភាព កាលពីសប្តាហ៍មុន។

លោក ស៊ី ជីនពីង បានបន្ថែមថា ចិននឹងចងចាំជានិច្ចនូវរាល់ការរួមចំណែករបស់លោក Fukuda ក្នុងទំនាក់ទំនង រវាងចិននិងជប៉ុន ក៏ដូចជា ក្នុងការអភិវឌ្ឍតំបន់អាស៊ី ហើយលោកថ្លែងចាត់ទុក លោក Fukuda គឺជាអ្នកនយោបាយជប៉ុន ដែលមានភាពស្មោះត្រង់, ប្រកាន់ខ្ជាប់នូវទស្សនៈត្រឹមត្រូវចំពោះប្រវត្តិសាស្ត្រ និង មានការទទួលខុសត្រូវ ព្រមទាំង ជាមិត្តចាស់របស់ប្រជាជនចិន។

បើតាម CNA, នេះគឺជាករណីដ៏កម្រមួយ ដែលមេដឹកនាំកំពូលរបស់ទីក្រុងប៉េកាំង លើកឡើងដោយផ្ទាល់អំពីទំនាក់ទំនងរវាងចិននិងជប៉ុន ចាប់តាំងពីប្រទេសជិតខាងទាំងពីរមានភាពរកាំរកូលជាមួយគ្នា តាំងពីចុងឆ្នាំ២០២៥។

ទំនាក់ទំនងរវាងចិននិងជប៉ុន បានធ្លាក់ចុះដល់កម្រិតអាក្រក់បំផុត ក្នុងរយៈពេលជាច្រើនឆ្នាំ ពោលគឺបន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុនបច្ចុប្បន្ន គឺ លោកស្រី Sanae Takaichi បានធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បារ កាលពីខែវិច្ឆិកា ឆ្នាំមុន ​ជុំវិញកោះតៃវ៉ាន់៕

​ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា