លោក ត្រាំ​ ថា ​ព្រមានលោក ម៉ាក្រុង តាំងពីដំបូង អំពីបញ្ហាអន្តោប្រវេសន៍​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ​ ថា ​ព្រមានលោក ម៉ាក្រុង តាំងពីដំបូង អំពីបញ្ហាអន្តោប្រវេសន៍​

លោក ត្រាំ​ ថា ​ព្រមានលោក ម៉ាក្រុង តាំងពីដំបូង អំពីបញ្ហាអន្តោប្រវេសន៍​

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា លោកធ្លាប់បានព្រមានមេដឹកនាំបារាំង លោក អេម៉ានុយអែល ម៉ាក្រុង តាំងពីឡើងកាន់តំណែងដំបូង អំពីផលវិបាកដែលអាចកើតមាននៃគោលនយោបាយអន្តោប្រវេសន៍របស់គាត់ ដែលកំពុងបំផ្លាញប្រទេសបារាំង។ នេះបើតាម Tass ចេញផ្សាយ កាលពីថ្ងៃអាទិត្យ។

លោកបានប្រាប់បណ្តាញព័ត៌មាន Fox News ថា «ខ្ញុំបានប្រាប់លោក ម៉ាក្រុង តាំងពីពេលដែលខ្ញុំទើបចូលកាន់តំណែងដំបូងៗ… ខ្ញុំបានជួបគាត់ ហើយនិយាយថា ​អ្នកកំពុងបំផ្លាញប្រទេសបារាំង។ អ្នកកំពុងអនុញ្ញាតឱ្យមនុស្សដែលស្អប់ប្រទេសរបស់អ្នក ចូលមកក្នុងប្រទេស​»។

យោងតាមលោក ត្រាំ, «មនុស្សដែលបង្កបញ្ហាទាំងនោះ គឺជាមនុស្សដែលស្អប់… ស្អប់ប្រទេសបារាំង។ ពួកគេស្អប់សិល្បៈរបស់បារាំង ស្អប់អគារនានា និងស្អប់អ្វីៗគ្រប់យ៉ាងដែលជារបស់បារាំង។ ពួកគេស្អប់ប្រជាជនបារាំង ប៉ុន្តែបែរជាត្រូវបានអនុញ្ញាតឱ្យចូលមកក្នុងប្រទេសទៅវិញ»។

លោកក៏បានរិះគន់ផងដែរចំពោះស្ថានភាពអន្តោប្រវេសន៍នៅក្នុងប្រទេសអឺរ៉ុបផ្សេងទៀត រួមមានអេស្ប៉ាញ និងអ៊ីតាលី ដោយកត់សម្គាល់ថា ការហូរចូលយ៉ាងច្រើនសន្ធឹកសន្ធាប់នៃជនអន្តោប្រវេសន៍ កំពុងបង្កឱ្យមានការមិនពេញចិត្តក្នុងចំណោមប្រជាជននៃប្រទេសទាំងនោះ៕

ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា