ប្រាក់ចំណូលរបស់ SpaceX ស្ទុះឡើង ១៦១ ភាគរយ ជំរុញដោយអាជីវកម្ម AI និងផ្កាយរណប Starlink | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រាក់ចំណូលរបស់ SpaceX ស្ទុះឡើង ១៦១ ភាគរយ ជំរុញដោយអាជីវកម្ម AI និងផ្កាយរណប Starlink

ប្រាក់ចំណូលរបស់ SpaceX ស្ទុះឡើង ១៦១ ភាគរយ ជំរុញដោយអាជីវកម្ម AI និងផ្កាយរណប Starlink

វ៉ាស៊ីនតោន ៖ ក្រុមហ៊ុនអវកាស SpaceX របស់មហាសេដ្ឋីអាមេរិក លោក Elon Musk កាលពីថ្ងៃ អង្គារ បានរាយការណ៍ពីការស្ទុះឡើងប្រាក់ចំណូលរហូដល់ ១៦១ ភាគរយ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដោយសារកំណើនអាជីវកម្មបញ្ញាសិប្បនិម្មិត (AI) និងការកើនឡើងចំនួនអតិថិជននៃសេវាអ៊ីនធឺណិតផ្កាយរណប Starlink ។

យោងតាមលទ្ធផលហិរញ្ញវត្ថុរបស់ SpaceX, ប្រាក់ចំណូលសរុបក្នុងត្រីមាសទី៣ ដែលបិទបញ្ចប់ត្រឹមថ្ងៃទី៣០ ខែកញ្ញា មានចំនួន ១៤,៥៨ ពាន់លានដុល្លារ បើធៀបនឹងឆ្នាំមុន កើនឡើងលើស ៥,៥៨ ពាន់លានដុល្លារ ពោលខ្ពស់ជាងការរំពឹងទុករបស់អ្នកវិភាគទីផ្សារ ។ ទន្ទឹមគ្នា SpaceX ក៏បានរាយការណ៍ពីប្រាក់ចំណេញក្នុងមួយហ៊ុនចំនួន ០,៣៥ ដុល្លារផងដែរ ។

ក្រៅពីប្រាក់ចំណូល, ក្រុមហ៊ុនអវកាសឯកជនមួយនេះ ក៏បានរាយការណ៍ពីប្រាក់ចំណេញសុទ្ធចំនួន ៤,៤ ពាន់លានដុល្លារ ក្នុងត្រីមាសទី៣នៃឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន SpaceX បានខាតបង់សុទ្ធប្រមាណ ១,១ ពាន់លានដុល្លារ ។

បើតាម Anadolu, ប្រាក់ចំណូលពីអាជីវកម្ម AI របស់ SpaceX បានហក់ឡើងដល់ទៅ ៨៣០ ភាគរយ ឬប្រហែល ៧,៥៦ ពាន់លានដុល្លារ ដែលស្មើនឹងច្រើនជាងពាក់កណ្តាលនៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនក្នុងត្រីមាសទី៣ ។

លទ្ធផលហិរញ្ញវត្ថុក្នុងត្រីមាសទី៣នេះ បានបង្ហាញពីការផ្លាស់ប្តូរយ៉ាងឆាប់រហ័សរបស់ SpaceX ពីក្រុមហ៊ុនអវកាសដែលល្បីល្បាញខាងបាញ់បង្ហោះរ៉ុក្កែតអាចប្រើប្រាស់ឡើងវិញបាន ទៅជាក្រុមហ៊ុនដែលមានអាជីវកម្មធំទូលាយក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា