កូរ៉េខាងជើង កំពុងសំងំរៀនសូត្របទពិសោធន៍ជាច្រើនពីសង្គ្រាម រុស្ស៊ី និងអ៊ុយក្រែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងជើង កំពុងសំងំរៀនសូត្របទពិសោធន៍ជាច្រើនពីសង្គ្រាម រុស្ស៊ី និងអ៊ុយក្រែន

កូរ៉េខាងជើង កំពុងសំងំរៀនសូត្របទពិសោធន៍ជាច្រើនពីសង្គ្រាម រុស្ស៊ី និងអ៊ុយក្រែន

ព្យុងយ៉ាង ៖ បន្ទាប់ពីបញ្ជូនទ័ពចូលរួមប្រយុទ្ធឲ្យរុស្ស៊ីក្នុងសង្គ្រាមជាមួយអ៊ុយក្រែន ពេលនេះកូរ៉េខាងជើងទទួលបានមេរៀនជាច្រើន និងកំពុងសំងំដកស្រង់បទពិសោធន៍ទាំងនេះដើម្បីយកមកបង្កើនសមត្ថភាពដាក់ពង្រាយកងទ័ព និងគ្រឿងសឹកទៅកាន់សមរភូមិ ។

មេបញ្ជាការកងកម្លាំងអាមេរិកប្រចាំកូរ៉េខាងត្បូង លោក Xavier Brunson និយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងព្យុងយ៉ាងបានរៀនសូត្រពីរបៀបដឹកជញ្ជូនកងទ័ព គ្រឿងសព្វាវុធ និងសម្ភារយោធាពីកូរ៉េខាងជើងទៅកាន់រុស្ស៊ី ព្រមទាំងបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីគាំទ្រដល់ប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូ ។

លោក Brunson សង្កត់ធ្ងន់ថា បទពិសោធន៍ទាំងនេះ មិនត្រឹមតែជួយឱ្យកងទ័ពកូរ៉េខាងជើងយល់ដឹងអំពីយុទ្ធសាស្ត្រនៅលើសមរភូមិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងសមត្ថភាពចល័តកងកម្លាំង ការកេណ្ឌធនធាន និងការគ្រប់គ្រងផ្នែកភស្តុភារយោធាផងដែរ ។

មេបញ្ជាការអាមេរិករូបនេះព្រមានថា សមត្ថភាពរបស់កូរ៉េខាងជើង ក្នុងការដាក់បញ្ចូលបទពិសោធន៍ក្នុងសម័យសង្គ្រាម ទៅក្នុងប្រតិបត្តិការយោធារបស់ខ្លួន កំពុងបង្កើតបញ្ហាប្រឈមថ្មីដល់កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ជម្លោះយោធារបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នៅឧបទ្វីបកូរ៉េ ។

បើតាម Korea Times, ទំនាក់ទំនងរវាងសម្ព័ន្ធមិត្តចាក់ទឹកមិនលិចទាំងពីរកាន់តែស្អិតរមួតឡើង បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាលពីខែមិថុនា ឆ្នាំ២០២៤ ។

ក្រោមកិច្ចព្រមព្រៀងនេះ កូរ៉េខាងជើងបានបញ្ជូនកងទ័ព និងផ្គត់ផ្គង់អាវុធ ដើម្បីគាំទ្រក្នុងសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ៕

ប្រភព ៖ Korea Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា