ជប៉ុនតវ៉ាប្រឆាំងទស្សនកិច្ចរបស់ចិន ទៅកាន់កោះមានជម្លោះជាមួយរុស្ស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុនតវ៉ាប្រឆាំងទស្សនកិច្ចរបស់ចិន ទៅកាន់កោះមានជម្លោះជាមួយរុស្ស៊ី

ជប៉ុនតវ៉ាប្រឆាំងទស្សនកិច្ចរបស់ចិន ទៅកាន់កោះមានជម្លោះជាមួយរុស្ស៊ី

តូក្យូ ៖ ប្រទេសជប៉ុន បានធ្វើការតវ៉ា ប្រឆាំងនឹងដំណើរទស្សនកិច្ចដ៏កម្រមួយរបស់គណៈប្រតិភូផ្លូវការ ចិន ទៅកាន់កោះមានជម្លោះ ដែលគ្រប់គ្រងដោយរុស្ស៊ី ប៉ុន្តែ ត្រូវបានទាមទារកម្មសិទ្ធិដោយទីក្រុងតូក្យូ។

រដ្ឋមន្ត្រីការបរទេសជប៉ុន លោក តូស៊ីមីតស៊ូ ម៉ូតេហ្គិ បានថ្លែងនៅក្នុងសភា កាលពីថ្ងៃទី១៤ ខែតុលាថា ៖ «ជារឿងដែលមិនអាចទទួលយកបានទាំងស្រុង សម្រាប់មន្ត្រីរដ្ឋាភិបាល តំណាងធុរកិច្ច ឬ បុគ្គលផ្សេងទៀតមកពីប្រទេសទីបី ក្នុងការចូលទៅកាន់ និង ធ្វើសកម្មភាពនានានៅលើដែនដីភាគខាងជើង ក្នុងលក្ខណៈមួយដែលចាត់ទុកតំបន់នោះថា ជាដែនដីរបស់រុស្ស៊ី»។

លោកបានបន្ថែមថា «នៅថ្ងៃទី១៣ ខែតុលា យើងបានបញ្ជូនជំហររបស់ជប៉ុន ទៅកាន់ទាំងរុស្ស៊ី និង ចិន តាមរយៈបណ្តាញការទូត ហើយបានជំរុញយ៉ាងម៉ឺងម៉ាត់ឱ្យពួកគេឆ្លើយតបឱ្យបានសមស្រប»។

ការឆេះដុំពីសំណាក់ជប៉ុនបែបនេះ បានកើតឡើង បន្ទាប់ពីអាជ្ញាធររុស្ស៊ីក្នុងតំបន់ បានឱ្យដឹងថា កាលពីដើមខែតុលា មន្ត្រី និងថ្នាក់ដឹកនាំធុរកិច្ចមកពីខេត្តហៃឡុងជាំង ភាគឦសាននៃប្រទេសចិន បានចុះពិនិត្យគម្រោងទេសចរណ៍ និងវារីវប្បកម្មនៅលើកោះ អ៊ីទូរុប ដែលស្ថិតនៅក្នុងខ្សែសង្វាក់កោះគូរីល។

បើតាម straitstimes, កោះនេះត្រូវបានជប៉ុនហៅថា កោះ អេតូរ៉ូហ្វូ ហើយវាគឺជាកោះមួយ ក្នុងចំណោមកោះទាំងបួនដែលជប៉ុនទាមទារជាកម្មសិទ្ធិ ដោយហៅតំបន់នោះថាជា «ដែនដីភាគខាងជើង» ឬ Northern Territories។

កោះ អេតូរ៉ូហ្វូ ឬ កោះ អ៊ីទូរុប បានក្លាយជាចំណុចកណ្តាលនៃភាពតានតឹងដែលកំពុងកើនឡើងរវាងទីក្រុងតូក្យូ និងទីក្រុងមូស្គូ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើដំណើរទស្សនកិច្ចទៅកាន់ដែនដីនោះ ជាលើកដំបូង កាលពីខែសីហា។

ក្រៅពីនេះ, រុស្ស៊ីក៏បានជូនដំណឹងពីផែនការធ្វើសមយុទ្ធយោធា នៅលើកោះនោះ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែតុលា ទៀតផង។

ការដែលចិនហាក់ដូចជាគាំទ្រដល់ការអភិវឌ្ឍរបស់រុស្ស៊ី នៅលើកោះ ដែលមានជម្លោះនេះ បានកើតឡើង ក្នុងពេលដែលទីក្រុងប៉េកាំងកំពុងធ្វើយុទ្ធនាការព្យាយាមដាក់ឲ្យ លោកស្រី Sanae Takaichi ឲ្យនៅឯកោ ពោលគឺបន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុនរូបនេះលើកឡើង កាលពីចុងឆ្នាំ២០២៥ថា ទីក្រុងតូក្យូអាចដើរតួនាទីនៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមណាមួយ ដើម្បីការពារកោះតៃវ៉ាន់ ពីការឈ្លានពាន៕

ប្រភព ៖ straitstimes, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា