លោក Zelensky បន្ទោសធ្ងន់ៗលើអាមេរិក ក្រោយ រុស្ស៊ី វាយប្រហារ អ៊ុយក្រែន ផ្ទួនៗ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Zelensky បន្ទោសធ្ងន់ៗលើអាមេរិក ក្រោយ រុស្ស៊ី វាយប្រហារ អ៊ុយក្រែន ផ្ទួនៗ

លោក Zelensky បន្ទោសធ្ងន់ៗលើអាមេរិក ក្រោយ រុស្ស៊ី វាយប្រហារ អ៊ុយក្រែន ផ្ទួនៗ

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃព្រហស្បតិ៍ បានថ្លែងចោទប្រកាន់ដ៏កម្រ ទៅលើសហរដ្ឋអាមេរិកថា ខ្វះសកម្មភាព បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី មកលើប្រទេសរបស់ខ្លួន បានសម្លាប់មនុស្សជាង ៧០នាក់ អំឡុងរយៈពេលពីរថ្ងៃ ជាប់ៗគ្នា។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅក្នុងទីក្រុង Pryluky, លោក Zelensky បានចោទប្រកាន់សហរដ្ឋអាមេរិកថា មិនមានឆន្ទៈក្នុងការជួយដល់អ៊ុយក្រែនឡើយ បន្ទាប់ពីការវាយប្រហារដោយគ្រាប់បែករបស់រុស្ស៊ី កាលពីថ្ងៃទី៨ ខែតុលា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣០នាក់នៅភាគខាងកើត ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបពីការវាយប្រហាររបស់រុស្ស៊ី ក្នុងរយៈពេលពីរថ្ងៃនេះ កើនឡើងដល់ជាង ៧០នាក់។

ប៉ុន្មានម៉ោងបន្ទាប់ពីការវាយប្រហារលើទីក្រុង Kramatorsk ដែលកំពុងរងការវាយលុកយ៉ាងខ្លាំង ដោយបានបំផ្លាញរថយន្តក្រុងចំនួនពីរគ្រឿង, លោក Zelensky បានរិះគន់កិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការស្វែងរកទំនាក់ទំនងសេដ្ឋកិច្ចជាមួយរុស្ស៊ី ស្របពេលដែលខ្លួនក៏ព្យាយាមធ្វើជាអ្នកសម្របសម្រួលក្នុងសង្គ្រាមដែលមានរយៈពេលជាងបួនឆ្នាំមកនេះផងដែរ។

បើតាម straitstimes, ការវាយប្រហារនៅពេលព្រឹកនោះ បានកើតឡើង នៅមួយថ្ងៃ បន្ទាប់ពីការវាយប្រហារទ្រង់ទ្រាយធំដោយប្រើដ្រូន និងមីស៊ីលរបស់រុស្ស៊ី បានសម្លាប់មនុស្សជាច្រើននាក់នៅទូទាំងប្រទេសអ៊ុយក្រែន ដែលក្នុងនោះ មានមនុស្ស ២២នាក់បានស្លាប់នៅក្នុងអគារលំនៅដ្ឋានមួយកន្លែងក្នុងទីក្រុង Pryluky ភាគកណ្តាលប្រទេស ដែលមានចម្ងាយប្រហែល ១៣០គីឡូម៉ែត្រភាគខាងកើតនៃទីក្រុងកៀវ។

បើតាម លោក Zelensky, មនុស្ស ៧៨នាក់បានស្លាប់ និង ២១៥នាក់ផ្សេងទៀតបានរងរបួសដោយសារការវាយប្រហារនានាក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះនៅទូទាំងប្រទេសអ៊ុយក្រែន។

មេដឹកនាំអ៊ុយក្រែនវ័យ៤៨ឆ្នាំរូបនេះបានជំរុញឱ្យសហរដ្ឋអាមេរិក ប្រញាប់យល់ព្រមតាមសំណើរបស់លោក ក្នុងការបង្កើនលទ្ធភាពប្រើប្រាស់សេវាកម្មផ្កាយរណប Starlink សម្រាប់អ៊ុយក្រែន ដើម្បីជួយកំណត់គោលដៅវាយប្រហារ ទៅលើឧបករណ៍បាញ់មីស៊ីលផ្លោង ឬ ballistic-missile launchers របស់រុស្ស៊ី៕

ប្រភព ៖ straitstimes, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា