អវកាសយានិក NASA ត្រឡប់មកផែនដីវិញដោយសុវត្ថិភាព ក្រោយបញ្ចប់បេសកកម្មចំនួន ២៣៧ ថ្ងៃ នៅស្ថានីយអវកាសអន្តរជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អវកាសយានិក NASA ត្រឡប់មកផែនដីវិញដោយសុវត្ថិភាព ក្រោយបញ្ចប់បេសកកម្មចំនួន ២៣៧ ថ្ងៃ នៅស្ថានីយអវកាសអន្តរជាតិ

អវកាសយានិក NASA ត្រឡប់មកផែនដីវិញដោយសុវត្ថិភាព ក្រោយបញ្ចប់បេសកកម្មចំនួន ២៣៧ ថ្ងៃ នៅស្ថានីយអវកាសអន្តរជាតិ

វ៉ាស៊ីនតោន ៖ អវកាសយានិកចំនួន ៤ រូបនៃបេសកកម្ម Crew-12 របស់ទីភ្នាក់ងារអវកាសអាមេរិក NASA កាលពីថ្ងៃព្រហស្បតិ៍ បានត្រឡប់មកដល់ផែនដីដោយសុវត្ថិភាព កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីចំណាយពេល ២៣៧ថ្ងៃ ក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ និងថែទាំមន្ទីរពិសោធន៍នៅស្ថានីយអវកាសអន្តរជាតិ (ISS) ។

បើតាម ABC News, អវកាសយានិកទាំង ៤ រូប បានធ្វើដំណើរត្រឡប់មកផែនដីវិញ តាមរយៈយានអវកាស Dragon របស់ក្រុមហ៊ុន SpaceX ហើយបានចុះចតលើផ្ទៃសមុទ្រប៉ាស៊ីហ្វិក នៅឆ្នេរក្បែរទីក្រុងឡូសអាន់ជីលេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។

បេសកកម្ម Crew-12 របស់អង្គការ NASA នេះ មានគោលបំណងធ្វើការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា ដើម្បីត្រៀមលក្ខណៈសម្រាប់ការបញ្ជូនមនុស្សទៅស្វែងយល់នៅលើឋានព្រះចន្ទ និងភពអង្គារនាពេលអនាគត ព្រមទាំងបង្កើតចំណេះដឹងថ្មីៗ ដែលអាចផ្តល់អត្ថប្រយោជន៍ដល់មនុស្សជាតិនៅលើភពផែនដីយើង ។

អវកាសយានិកទាំង ៤ រូប ត្រូវបានចាកចេញពីផែនដីកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ហើយបានទៅដល់ស្ថានីយអវកាសអន្តរជាតិ ISS នៅថ្ងៃបន្ទាប់ ។ ពួកគេបានមកដល់ផែនដីវិញ បន្ទាប់ពីក្រុមអវកាសយានិកនៃបេសកកម្ម Crew-13 បានទៅដល់ស្ថានីយ ISS កាលពីថ្ងៃទី១ ខែតុលា ដើម្បីបន្តការងារស្រាវជ្រាវ និងថែទាំងមន្ទីរពិសោធន៍នៅទីនោះ ។

គួរបញ្ជាក់ថា ស្ថានីយអវកាសអន្តរជាតិ ISS គឺជាមន្ទីរពិសោធន៍ដែលវិលជុំវិញផែនដីក្នុងល្បឿនប្រហែល ២៨.១៦៣ គីឡូម៉ែត្រក្នុងមួយម៉ោង និងធ្វើដំណើរជុំវិញផែនដីប្រហែលមួយជុំរៀងរាល់ ៩០ នាទី ។

ស្ថានីយនេះត្រូវបានប្រើប្រាស់សម្រាប់ការស្រាវជ្រាវ អំពីរបៀបរស់នៅ និងធ្វើការនៅក្នុងអវកាស ការសាកល្បងបច្ចេកវិទ្យាថ្មីៗ និងការស្វែងយល់ពីបញ្ហាប្រឈមនៃការធ្វើដំណើរនៅទីអវកាសរយៈពេលវែង ។

បើតាមការលើកឡើងរបស់ NASA, ស្ថានីយអវកាសអន្តរជាតិ ISS នឹងបន្តដំណើរការជាមន្ទីរពិសោធន៍នៅក្រៅភពផែនដីយើង រហូតដល់ឆ្នាំ ២០៣០ ៕

ប្រភព ៖ ABC News ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា