នាវាផ្ទុកយន្តហោះ USS Abraham Lincoln ត្រឡប់មកដល់សហរដ្ឋអាមេរិកវិញ ក្រោយបំពេញបេសកកម្ម ៣២២ ថ្ងៃ ក្នុងសង្គ្រាមអ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នាវាផ្ទុកយន្តហោះ USS Abraham Lincoln ត្រឡប់មកដល់សហរដ្ឋអាមេរិកវិញ ក្រោយបំពេញបេសកកម្ម ៣២២ ថ្ងៃ ក្នុងសង្គ្រាមអ៊ីរ៉ង់

នាវាផ្ទុកយន្តហោះ USS Abraham Lincoln ត្រឡប់មកដល់សហរដ្ឋអាមេរិកវិញ ក្រោយបំពេញបេសកកម្ម ៣២២ ថ្ងៃ ក្នុងសង្គ្រាមអ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ នាវាផ្ទុកយន្តហោះ USS Abraham Lincoln របស់កងទ័ពជើងទឹកអាមេរិក បានត្រឡប់ទៅកាន់មូលដ្ឋានវិញនៅទីក្រុងសាន់ឌីអេហ្គោ រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបំពេញបេសកកម្មចំនួន ៣២២ ថ្ងៃ ក្រោយបំពេញបេសកកម្មចំនួន ៣២២ ថ្ងៃក្នុងសង្គ្រាម​អ៊ីរ៉ង់ ។

ក្នុងអំឡុងបេសកកម្មនេះ នាវាផ្ទុកយន្តហោះ USS Abraham Lincoln បានបណ្តែតខ្លួនលើសមុទ្រចំនួន ២៦៥ ថ្ងៃ ដើម្បីគាំទ្រសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ដោយមិនបានចូលចតនៅកំពង់ផែ ដែលនេះជាកំណត់ត្រាដ៏យូរមួយក្នុងប្រវត្តិសាស្ត្រកងទ័ពជើងទឹកអាមេរិកក្នុងរយៈពេល ៥០ឆ្នាំ ។

នាវានេះបានចាកចេញពីមូលដ្ឋាននៅទីក្រុងសាន់ឌីអេហ្គោ កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ និងទៅដល់តំបន់មជ្ឈិមបូព៌ាកាលពីខែមករា ឆ្នាំ២០២៦ មុនពេលកងកម្លាំងអាមេរិក និងអ៊ីស្រាអែលចាប់ផ្តើមបើកការវាយប្រហារតាមអាកាសប្រឆាំងអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ។

យោងតាមរបាយការណ៍, នាវា USS Abraham Lincoln និងក្រុមនាវាចម្បាំងរបស់ខ្លួន បានអនុវត្តបេសកកម្មប្រយុទ្ធជិត ៣.៧០០ លើក បាញ់មីស៊ីលនាំផ្លូវ Tomahawk ចំនួន ៤៥០ គ្រាប់, បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកវាយប្រហារចំនួន ៧៧ គ្រឿង និងបំផ្លាញនាវាចម្បាំងអ៊ីរ៉ង់ចំនួន ៦៤ គ្រឿង ។

យ៉ាងណា ការវិលត្រឡប់របស់នាវានេះកើតឡើង ខណៈដែលសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅតែបន្ត ក៏ដូចជាសម្ពាធលើសមត្ថភាពយោធា និងការផ្គត់ផ្គង់សម្ភារៈសឹករបស់សហរដ្ឋអាមេរិក ។

យោងតាមការស្ទង់មតិរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew ដែលជាស្ថាប័នស្រាវជ្រាវ និងស្ទង់មតិមិនលំអៀងដ៏ល្បីមួយរបស់សហរដ្ឋអាមេរិក, ប្រជាជនអាមេរិកចំនួន ៦៥ ភាគរយ មិនពេញចិត្តនឹងការដោះស្រាយសង្គ្រាមរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ហើយមានតែចំនួន ៣៣ភាគរយប៉ុណ្ណោះបានបង្ហាញការគាំទ្រ ៕

ប្រភព ៖ Aljazeera ប្រែសម្រួល ៖ ឈឹម ទីណា

ធី ដា

លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា