មីយ៉ាន់ម៉ា និង ម៉ាឡេស៊ី ជជែកអំពីបញ្ហាជនអន្តោប្រវេសន៍រ៉ូហ៊ីងយ៉ា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មីយ៉ាន់ម៉ា និង ម៉ាឡេស៊ី ជជែកអំពីបញ្ហាជនអន្តោប្រវេសន៍រ៉ូហ៊ីងយ៉ា

មីយ៉ាន់ម៉ា និង ម៉ាឡេស៊ី ជជែកអំពីបញ្ហាជនអន្តោប្រវេសន៍រ៉ូហ៊ីងយ៉ា

គូឡាឡាំពួរ ៖ មេដឹកនាំមីយ៉ាន់ម៉ា កាលពីថ្ងៃពុធ បានជួបជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី សម្រាប់ការចរចាអំពីការវិលត្រឡប់ របស់ជនអន្តោប្រវេសន៍រ៉ូហ៊ីងយ៉ា ។ ជំនួបនេះ ត្រូវបានរៀបចំឡើង អំឡុងដំណើរទស្សនកិច្ចរយៈពេល ពីរថ្ងៃ របស់លោក មីន អ៊ុង ឡាំង មេដឹកនាំមីយ៉ាន់ម៉ានៅម៉ាឡេស៊ី។

បើតាម AFP, ប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុង ឡាំង បានជួបជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម នៅឯទីក្រុង Putrajaya មុនពេលការចរចាអំពីការវិលត្រឡប់របស់ជនអន្តោប្រវេសន៍មីយ៉ាន់ម៉ា ចំនួន៥០០០នាក់។

គម្រោងធ្វើមាតុភូមិនិវត្តន៍ដ៏មិនច្បាស់លាស់នេះ ត្រូវបានរិះគន់ពីសំណាក់អ្នកឃ្លាំមើលសិទ្ធិមនុស្ស ដោយអ្នកខ្លះខ្លាចថា ជនជាតិរ៉ូហ៊ីងយ៉ាអាចត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសដែលពួកគេធ្លាប់ជួបប្រទះនឹងការធ្វើទុក្ខបុកម្នេញ ខណៈមនុស្សជាច្រើនចាត់ទុកថា ជាការប្រល័យពូជសាសន៍។

ទស្សនកិច្ចចាប់ពីថ្ងៃទី៧ ដល់ ៨ ខែតុលា របស់លោក មីន អ៊ុង ឡាំង មេដឹកនាំមីយ៉ាន់ម៉ា នៅម៉ាឡេស៊ី ត្រូវបានមើលឃើញថា ជាការជំរុញឱ្យមានការទទួលស្គាល់ការទូត បន្ទាប់ពីលោកត្រូវបានតែងតាំងជាប្រធានាធិបតីស៊ីវិល នៅក្នុងខែមេសា ក្រោយការបោះឆ្នោត៕

ប្រភព AFP, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា