តៃវ៉ាន់ ពឹងបច្ចេកវិទ្យា អាមេរិក បង្កើតកងនាវាដ្រូនសមុទ្រថ្មី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តៃវ៉ាន់ ពឹងបច្ចេកវិទ្យា អាមេរិក បង្កើតកងនាវាដ្រូនសមុទ្រថ្មី

តៃវ៉ាន់ ពឹងបច្ចេកវិទ្យា អាមេរិក បង្កើតកងនាវាដ្រូនសមុទ្រថ្មី

តៃប៉ិ ៖ កោះតៃវ៉ាន់កំពុងរួមបញ្ចូលគ្នានូវជំនាញសាងសង់នាវាផ្ទាល់ខ្លួន ជាមួយកម្មវិធីសូហ្វ៊ែរ និងបច្ចេកវិទ្យាបញ្ជាស្វ័យប្រវត្តិកម្រិតខ្ពស់របស់សហរដ្ឋអាមេរិក ដើម្បីបង្កើតកងនាវាដ្រូនសមុទ្រថ្មីមួយ រួមមាន នាវាគ្មានមនុស្សបើកលើផ្ទៃទឹក (USV) និង ដ្រូនក្រោមទឹក (UUV) ។

យុទ្ធសាស្ត្រនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពការពារខ្លួន និងទប់ទល់កងនាវាដ៏មានឥទ្ធិពលរបស់ប្រទេសមហាយក្សចិន ដោយដកស្រង់បទពិសោធន៍ជោគជ័យ ពីការប្រើប្រាស់ដ្រូនសមុទ្ររបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ីនៅសមុទ្រខ្មៅ ។

បើតាមកាសែត Taiwan, គម្រោងអភិវឌ្ឍនាវា USV និង ដ្រូនក្រោមទឹក UUV កើតឡើងពីកិច្ចសហការរវាងក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិអាមេរិកមួយចំនួន រួមមាន Saronic Technologies, Anduril និង Maritime Tactical Systems ជាមួយក្រុមហ៊ុនឯកទេសសាងសង់នាវាតៃវ៉ាន់ ។

អ្នកនាង Cathy Fang អ្នកវិភាគនៃវិទ្យាស្ថានស្រាវជ្រាវលទ្ធិប្រជាធិបតេយ្យ សង្គម និងបច្ចេកវិទ្យារបស់តៃវ៉ាន់ និយាយថា កិច្ចសហការនេះ ផ្តោតសំខាន់លើការរួមបញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI), ប្រព័ន្ធបញ្ជា និងគ្រប់គ្រងដោយស្វ័យប្រវត្តិ, ប្រព័ន្ធសិនស័រ និងបច្ចេកវិទ្យាប្រតិបត្តិការក្រោមទឹក ជាមួយជំនាញសាងសង់នាវារបស់តៃវ៉ាន់ ។

គោលដៅចម្បងនៃផែនការនេះ គឺបង្កើតកងនាវាគ្មានមនុស្សបើក និងដ្រូនក្រោមសមុទ្រ ដែលអាចប្រើសម្រាប់ឃ្លាំមើលដែនសមុទ្រ ស្វែងរកគោលដៅ រារាំងកងនាវាសត្រូវ និងបង្កើនការលំបាកសម្រាប់កងកម្លាំងដែលព្យាយាមធ្វើប្រតិបត្តិការឆ្លងកាត់ ឬបិទផ្លូវសមុទ្ររបស់តៃវ៉ាន់ ៕

ប្រភព ៖ Taiwan News ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា