អាមេរិក និងអង់គ្លេស បាញ់សាកល្បងគ្រាប់បែកប្រឆាំងនាវា ទម្ងន់មួយតោនកន្លះ ចេញពីយានមុជទឹកគ្មានមនុស្សបើកដោយជោគជ័យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក និងអង់គ្លេស បាញ់សាកល្បងគ្រាប់បែកប្រឆាំងនាវា ទម្ងន់មួយតោនកន្លះ ចេញពីយានមុជទឹកគ្មានមនុស្សបើកដោយជោគជ័យ

អាមេរិក និងអង់គ្លេស បាញ់សាកល្បងគ្រាប់បែកប្រឆាំងនាវា ទម្ងន់មួយតោនកន្លះ ចេញពីយានមុជទឹកគ្មានមនុស្សបើកដោយជោគជ័យ

វ៉ាស៊ីនតោន ៖ កងទ័ពជើងទឹកអាមេរិក និងអង់គ្លេសប្រកាសទទួលជោគជ័យទាំងស្រុង ក្នុងការបាញ់សាកល្បងគ្រាប់បែក MK 48 មានទម្ងន់ជាងមួយតោនកន្លះ ចេញពីយានមុជទឹកគ្មានមនុស្សបើកពិសោធន៍ធំបំផុត។
 
បើតាម Defense Post, នេះគឺជាការបាញ់សាកល្បងគ្រាប់បែក MK 48 ចេញពីយានមុជទឹកគ្មានមនុស្សបើកលើកដំបូងជាប្រវត្តិសាស្រ្ត សម្រាប់សង្គ្រាមក្រោមទឹកសម័យទំនើប ។
 
MK 48 គឺជាប្រភេទគ្រាប់បែក Torpedo ទម្ងន់ធ្ងន់ ប្រើប្រាស់ដើម្បីបាញ់ពន្លិចនាវាចម្បាំង និងនាវាមុជទឹកខ្នាតធំ ដែលមានតម្លៃប្រហែល ២,៥ លានដុល្លារក្នុងមួយគ្រាប់​ ។
 
មន្រ្តីនិយាយថា គោលបំណងចម្បងនៃការធ្វើតេស្តនេះ គឺដើម្បីត្រួតពិនិត្យមើលប្រព័ន្ធមេកានិច ប្រព័ន្ធអគ្គិសនី និងកម្មវិធីបញ្ជា ថាតើពួកវាអាចធ្វើការរួមគ្នាបានដែរទេ នៅមុនពេលអនុញ្ញាតឱ្យយានមុជទឹកគ្មានមនុស្សបើករបស់អង់គ្លេស អាចប្រើប្រាស់គ្រាប់បែក MK 48 ដែលផលិតដោយសហរដ្ឋអាមេរិកបាន ។
 
ការធ្វើតេស្តនេះ ធ្វើឡើងនៅមជ្ឈមណ្ឌល British Underwater Test and Evaluation Center ក្បែរឆ្នេរសមុទ្រស្កុតឡែន ដែលជាផ្នែកមួយនៃសមយុទ្ធ Project Broadsword ក៏ដូចជាកិច្ចព្រមព្រៀងសន្តិសុខ AUKUS Pillar 2 រវាងអូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិក ។
 
មុនពេលបាញ់សាកល្បង ក្រុមវិស្វករបានដំឡើងគ្រាប់បែក MK 48 មានទម្ងន់ប្រមាណ ១,៦៧៨ គីឡូក្រាមនៅលើយានមុជទឹកគ្មានមនុស្សបើកប្រភេទ XV Excalibur ដែលមានប្រវែងប្រហែល ១២ ម៉ែត្រ ។
 
ភាពជោគជ័យកើតចេញពីការសាកល្បងនេះ បានបង្ហាញពីការវិវត្តដ៏លឿននៃបច្ចេកវិទ្យាយោធាក្រោមទឹក ដែលកំពុងកែប្រែទម្រង់សង្គ្រាមសមុទ្រនាពេលអនាគត ពោលប្តូរពីការប្រើប្រាស់នាវាមុជទឹកផ្ទុកមនុស្សខ្នាតធំ មកជាការប្រើប្រាស់យានមុជទឹកគ្មានមនុស្សបើកតម្លៃថោក ប៉ុន្តែមានសមត្ថភាពផ្ទុកអាវុធបំផ្លិចបំផ្លាញកម្រិតធ្ងន់បានយ៉ាងមានប្រសិទ្ធភាព ៕
 
ប្រភព ៖ Defense Post ប្រែសម្រួល ៖ ឈឹម ទីណា  

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា