រុស្ស៊ី សន្យាចំពោះមុខ UN ថា នឹងចេញមុខជួយបើកច្រកសមុទ្រហ័រមូសឡើងវិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី សន្យាចំពោះមុខ UN ថា នឹងចេញមុខជួយបើកច្រកសមុទ្រហ័រមូសឡើងវិញ

រុស្ស៊ី សន្យាចំពោះមុខ UN ថា នឹងចេញមុខជួយបើកច្រកសមុទ្រហ័រមូសឡើងវិញ

អ.ស.ប ៖ រុស្ស៊ីប្រកាសត្រៀមខ្លួនជួយដល់ដំណើរការបើកច្រកសមុទ្រហ័រមូសឡើងវិញ។ នេះគឺជាការថ្លែងបញ្ជាក់របស់លោករដ្ឋមន្ត្រីការបរទេស Sergei Lavrov នៅឯអង្គការសហប្រជាជាតិ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានថ្លែងនៅឯមហាសន្និបាត អង្គការសហប្រជាជាតិថា ទីក្រុងម៉ូស្គូត្រៀមខ្លួនរួចរាល់ក្នុងការជួយធ្វើឱ្យស្ថានភាពនៅច្រកសមុទ្រហ័រមូស និងតំបន់ឈូងសមុទ្រទាំងមូលមានស្ថិរភាព ខណៈដែលជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅតែបន្តអូសបន្លាយ។

លោក Lavrov បានប្រាប់មេដឹកនាំនានា នៅក្នុងកិច្ចប្រជុំ UN កាលពីថ្ងៃសៅរ៍ថា «យើងត្រូវការទំនុកចិត្តនៅក្នុងទំនាក់ទំនងរវាងបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ បណ្តាប្រទេសអារ៉ាប់ និងអ៊ីរ៉ង់។ យើងត្រូវការរចនាសម្ព័ន្ធតំបន់ដែលមានស្ថិរភាព»។

លោកបានបន្ថែមថា «រុស្ស៊ី រួមជាមួយបណ្តាប្រទេសដែលមានការទទួលខុសត្រូវផ្សេងទៀតដែរ នោះគឺ ត្រៀមខ្លួនរួចរាល់ក្នុងការចូលរួមចំណែកប្រកបដោយស្ថាបនា ដើម្បីធ្វើឱ្យតំបន់ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រមួយនេះមានស្ថិរភាព»។

ការប្រកាសពីសំណាក់ទីក្រុងមូស្គូ ចង់ជួយបើកច្រកយុទ្ធសាស្ត្រដឹកថាមពលដ៏សំខាន់របស់ពិភពលោកបែបនេះ បានធ្វើឡើង ខណៈពេលដែលមន្ត្រីអ៊ីរ៉ង់បាននាំយកផែនការមួយ ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ដែលស្នើឱ្យមានបទឈប់បាញ់ រយៈពេល ៧ ថ្ងៃ ហើយបន្ទាប់មក នឹងបើកផ្លូវដឹកជញ្ជូនតាមសមុទ្រនៅច្រកសមុទ្រ Hormuz ឡើងវិញ។ ភ្លាមៗលោក Donald Trump បានបដិសេធផែនការនេះ ហើយធ្លាប់បានពិចារណាអំពីការបន្តការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំទៅលើគោលដៅនានារបស់អ៊ីរ៉ង់។

ប៉ុន្តែ ដោយហាក់បានបន្ទន់ឥរិយាបថបន្តិចវិញ, ប្រធានាធិបតីអាមេរិករូបនេះបានប្រាប់សារព័ត៌មាន Axios កាលពីថ្ងៃអាទិត្យ ដោយបង្ហាញពីការជឿជាក់ថា ការចរចារវាងទីក្រុងវ៉ាស៊ីនតោន និង អ៊ីរ៉ង នឹងចាប់ផ្តើមឡើងវិញ នៅក្នុងសប្តាហ៍នេះ៕

ប្រភព ៖ AFP, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា