កូរ៉េខាងត្បូង សង្ឃឹមថា កិច្ចចរចាដែលជាប់គាំងជាយូរ រវាង អាមេរិក និងកូរ៉េខាងជើង អាចចាប់ផ្តើមឡើងវិញឆាប់ៗនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងត្បូង សង្ឃឹមថា កិច្ចចរចាដែលជាប់គាំងជាយូរ រវាង អាមេរិក និងកូរ៉េខាងជើង អាចចាប់ផ្តើមឡើងវិញឆាប់ៗនេះ

កូរ៉េខាងត្បូង សង្ឃឹមថា កិច្ចចរចាដែលជាប់គាំងជាយូរ រវាង អាមេរិក និងកូរ៉េខាងជើង អាចចាប់ផ្តើមឡើងវិញឆាប់ៗនេះ

ញូវយ៉ក ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung សម្តែងក្តីសង្ឃឹមថា កិច្ចសន្ទនាដែលបានផ្អាកជាយូរមកហើយ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង នឹងអាចចាប់ផ្តើមឡើងវិញក្នុងពេលឆាប់ៗនេះ។

ការបង្ហាញក្តីសង្ឃឹមនេះកើតឡើង ក្នុងអំឡុងពេលលោក Lee ថ្លែងសុន្ទរកថានៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃអង្គារ ខណៈប្រធានាធិបតីអាមេរិក លោក Donald Trump ក៏បង្ហាញពីឆន្ទៈជួបជាមួយមេដឹកនាំកំពូលកូរ៉េខាងជើង លោក Kim Jong un នៅមុនដំណាច់ឆ្នាំនេះ។

បើតាម NHK, មេដឹកនាំកូរ៉េខាងត្បូងរូបនេះ និយាយថា គោលជំហររបស់លោកប្រធានាធិបតី Trump បានបង្កើតឱកាសសម្រាប់ការផ្លាស់ប្តូរមួយ ដូច្នេះលោករំពឹងថា កិច្ចសន្ទនាដែលត្រូវបានផ្អាកជាយូរមកហើយ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង នឹងបន្តឡើងវិញដោយគ្មានការពន្យារពេលតទៅទៀត។

ជាមួយគ្នានេះ លោក Lee ក៏បានអះអាងផងដែរថា កូរ៉េខាងត្បូងនឹងត្រួសត្រាយផ្លូវសម្រាប់ការចរចាទាំងនោះ ដើម្បីវិវត្តទៅជាកិច្ចសន្ទនារវាងភាគីពាក់ព័ន្ធទាំងអស់ ក្នុងគោលបំណងបញ្ចប់សង្គ្រាមជាផ្លូវការនៅលើឧបទ្វីបកូរ៉េ ក៏ដូចជាឈានទៅរកការបង្កើតរបបសន្តិភាពដ៏ពេញលេញ។

បន្ថែមលើនេះ ប្រធានាធិបតីកូរ៉េខាងត្បូងមានវ័យ៦២ឆ្នាំរូបនេះ បានរំលឹកឡើងវិញនូវការអំពាវនាវរបស់លោក ឱ្យមានដំណោះស្រាយជាដំណាក់កាលៗ ចំពោះការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។

លោកសង្កត់ធ្ងន់ថា ដំណោះស្រាយបែបនេះ នឹងចាប់ផ្តើមនៅពេលដែលកូរ៉េខាងជើងបញ្ឈប់ការអភិវឌ្ឍសមត្ថភាពអាវុធនុយក្លេអ៊ែរ និងមីស៊ីលបន្ថែមទៀត បន្ទាប់មកកាត់បន្ថយកម្លាំងយោធារបស់ខ្លួនក្នុងរយៈពេលមធ្យម និងចុងក្រោយគឺសម្រេចបាននូវការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងក្នុងរយៈពេលវែង។

ហើយដើម្បីសម្រេចផែនការនេះ លោក Lee ចង់ឱ្យសហរដ្ឋអាមេរិកបន្ធូរបន្ថយការដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង ជាថ្នូរនឹងការយល់ព្រមរបស់ទីក្រុងព្យុងយ៉ាង ក្នុងការផ្អាកកម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន៕

ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា