អ៊ុយក្រែន បង្ហើបលក្ខខណ្ឌធំៗចំនួន ៣ ទើបព្រមឈប់វាយហេដ្ឋារចនាសម្ព័ន្ធថាមពល រុស្ស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែន បង្ហើបលក្ខខណ្ឌធំៗចំនួន ៣ ទើបព្រមឈប់វាយហេដ្ឋារចនាសម្ព័ន្ធថាមពល រុស្ស៊ី

អ៊ុយក្រែន បង្ហើបលក្ខខណ្ឌធំៗចំនួន ៣ ទើបព្រមឈប់វាយហេដ្ឋារចនាសម្ព័ន្ធថាមពល រុស្ស៊ី

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃចន្ទបានបង្ហើបពីលក្ខខណ្ឌធំៗចំនួន ៣ ទៅកាន់ប្រទេសរុស្ស៊ី ហើយប្រសិនបើទីក្រុងមូស្គូយល់ព្រម នោះទីក្រុងកៀវនឹងបញ្ឈប់ការវាយប្រហារភ្លាមៗទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ី ។

បើតាម Anadolu, លោក Zelensky បញ្ជាក់តាមបណ្តាញសង្គម X ថា លក្ខខណ្ឌធំៗទាំងនោះ រួមមាន រុស្ស៊ីត្រូវតែបញ្ឈប់ការវាយប្រហារលើទីតាំងថាមពល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែន រួមទាំងបើកផ្លូវនាំចេញស្បៀងអាហាររបស់អ៊ុយក្រែនផងដែរ ។

លោក Zelensky អះអាងថា ទីតាំងថាមពល, ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងការនាំចេញស្បៀងអាហាររបស់អ៊ុយក្រែន ត្រូវតែដកចេញពីគោលដៅវាយប្រហាររបស់រុស្ស៊ី ហើយប្រសិនបើទីក្រុងមូស្គូយល់ព្រមលើលក្ខខណ្ឌទាំងនេះ នោះវានឹងនាំទៅរកចំណាត់ការបន្ធូរបន្ថយភាពតានតឹង ។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះបន្តថា អ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីពិភាក្សាអំពីលក្ខខណ្ឌទាំងនេះជាមួយភាគីសហរដ្ឋអាមេរិក និងដៃគូដទៃទៀត នៅក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក ។

ការបង្ហើបលក្ខខណ្ឌរបស់លោក Zelensky ធ្វើឡើង បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump បានទទូចម្តងហើយម្តងទៀត ឱ្យភាគីអ៊ុយក្រែនឈប់វាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី ដោយបារម្ភពីផលប៉ះពាល់ដល់ទីផ្សារប្រេងសកល ។

យ៉ាងណា បញ្ហានេះទំនងជាលើកយកមកពិភាក្សាជាថ្មី ស្របពេលដែលមេដឹកនាំទាំងពីរបានព្រមព្រៀងថា នឹងជួបគ្នានៅទីក្រុងញូវយ៉ក ក្នុងកំឡុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។

ទន្ទឹមគ្នា លោក Zelensky រំពឹងខ្ពស់ថា ជំនួបនេះអាចនឹងមានឥទ្ធិពលយ៉ាងខ្លាំងដល់កិច្ចខិតខំប្រឹងប្រែងផ្នែកទូត ក្នុងការដោះស្រាយជម្លោះ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា