អាមេរិក និង Boeing ចុះកិច្ចព្រមព្រៀងដ្រូនចាក់សាំងយន្តហោះចម្បាំងតាមអាកាស ក្នុងតម្លៃជាង ៥៦០ លានដុល្លារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក និង Boeing ចុះកិច្ចព្រមព្រៀងដ្រូនចាក់សាំងយន្តហោះចម្បាំងតាមអាកាស ក្នុងតម្លៃជាង ៥៦០ លានដុល្លារ

អាមេរិក និង Boeing ចុះកិច្ចព្រមព្រៀងដ្រូនចាក់សាំងយន្តហោះចម្បាំងតាមអាកាស ក្នុងតម្លៃជាង ៥៦០ លានដុល្លារ

វ៉ាស៊ីនតោន ៖ កងទ័ពជើងទឹកអាមេរិក បានផ្តល់កិច្ចសន្យាតម្លៃ ៥៦២ លានដុល្លារ ដល់ក្រុមហ៊ុន Boeing សម្រាប់ការផលិតដំណាក់កាលដំបូងកម្រិតទាប នៃយន្តហោះគ្មានមនុស្សបើក ឬដ្រូន MQ-25A Stingray ដែលមានតួនាទីសំខាន់ ក្នុងការចាក់បំពេញសាំងឱ្យយន្តហោះចម្បាំងនៅលើអាកាស។

បើតាម Naval News, កិច្ចសន្យានេះ នឹងគាំទ្រដល់ការផលិតដ្រូន MQ-25A ចំនួន ៣ គ្រឿងក្នុងដំណាក់កាលដំបូង។ ចំណែកថវិកាមួយផ្នែកទៀត នឹងត្រូវវប្រើសម្រាប់បញ្ជាទិញគ្រឿងបន្លាស់សំខាន់ៗទុកមុន ដើម្បីត្រៀមផលិតយន្តហោះដ្រូនចំនួន ៣ គ្រឿងទៀតក្នុងដំណាក់កាលទី២។

ប្រភពបង្ហើបថា ការប្រគល់យន្តហោះដ្រូន MQ-25A នៅក្នុងដំណាក់កាលដំបូង ត្រូវបានរំពឹងថា នឹងចាប់ផ្តើមនៅឆ្នាំ ២០២៩ខាងមុខ។

ការឈានដល់កិច្ចសន្យាផលិតកម្មនេះ ធ្វើឡើងបន្ទាប់ពីកម្មវិធីយន្តហោះដ្រូន MQ-25A ទទួលបានការអនុម័តកាលពីដើមឆ្នាំ ២០២៦ ដែលអនុញ្ញាតឱ្យផ្លាស់ប្តូរពីដំណាក់កាលអភិវឌ្ឍន៍ និងសាកល្បង ឈានចូលទៅកាន់ដំណាក់កាលផលិតកម្ម និងដាក់ពង្រាយជាផ្លូវការ។

ដ្រូន MQ-25A Stingray គឺជាយន្តហោះគ្មានមនុស្សបើកដំបូងគេនៅលើពិភពលោក ដែលត្រូវបានរចនាឡើងសម្រាប់ប្រតិបត្តិការចេញពីនាវាផ្ទុកយន្តហោះ។

យន្តហោះដ្រូននេះ មានដងខ្លួនប្រវែង ១៥ ម៉ែត្រកន្លះ និងស្លាបប្រវែងជិត ២៣ ម៉ែត្រ ជាមួយនឹងសមត្ថភាពផ្ទុកសាំងរហូតដល់ ៦,៨០០ លីត្រ ដែលគ្រប់គ្រាន់ក្នុងការបំពេញធុងសាំងដល់យន្តហោះចម្បាំងចាប់ពី ៤ ដល់ ៦ គ្រឿង។

មុខងារស្នូលរបស់ MQ-25A គឺដើរតួនាទីជំនួសយន្តហោះចាក់សាំងលើអាកាសប្រពៃណី និងបង្កើនវិសាលភាពនៃការហោះហើររបស់យន្តហោះចម្បាំង ដូចជា F-15, F-16, F-22, F-35 ដោយមិនចាំបាច់ចុះចតចាក់សាំង និងបង្កើនសមត្ថភាពវាយប្រហារដោយមិនបារម្ភពីបរិមាណប្រេង ក្នុងអំឡុងពេលធ្វើប្រតិបត្តិការចម្ងាយឆ្ងាយ៕

ប្រភព ៖ Naval News ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា