អាមេរិក ប្រកាសស្វាគមន៍ អ៊ីរ៉ង់ ដែលបង្ហាញឆន្ទៈងាកមករកតុចរចា បិទបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ាទាំងស្រុង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ប្រកាសស្វាគមន៍ អ៊ីរ៉ង់ ដែលបង្ហាញឆន្ទៈងាកមករកតុចរចា បិទបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ាទាំងស្រុង

អាមេរិក ប្រកាសស្វាគមន៍ អ៊ីរ៉ង់ ដែលបង្ហាញឆន្ទៈងាកមករកតុចរចា បិទបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ាទាំងស្រុង

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានប្រកាសបើកទ្វារស្វាគមន៍ ឆន្ទៈរបស់អ៊ីរ៉ង់ ដែលបង្ហាញបំណងវិលត្រលប់ចូលតុចរចាឡើងវិញ ដើម្បី ឈានទៅដល់ការបិទបញ្ចប់សង្គ្រាមតំបន់មជ្ឈិមបូព៌ាទាំងស្រុង ។ នេះបើតាមការអះអាងរបស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិកាលពីថ្ងៃអាទិត្យ ។

លោក Mike Waltz ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិនិយាយថា «ទ្វារនៅតែបើកចំហសម្រាប់អ៊ីរ៉ង់ ក្នុងការវិលត្រឡប់មកកាន់តុចរចាវិញ» ។

តំណាងអាមេរិកប្រចាំនៅ UN រូបនេះ ក៏បានបញ្ជាក់ពីក្តីសង្ឃឹមដែលថា អ្វីៗនឹងប្រព្រឹត្តទៅដោយសន្តិវិធី និង តាមរយៈផ្លូវការទូត ។

ការបន្ទន់ឥរិយាបថនេះ បានធ្វើឡើងនៅមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់អះអាងថា ទីក្រុងតេហេរ៉ង់ បានបញ្ជូនសំណើលក្ខខណ្ឌបញ្ចប់សង្គ្រាម ទៅកាន់សហរដ្ឋអាមេរិក តាមរយៈប្រទេស កាតា ដែលជាអ្នកសម្របសម្រួល ។

យ៉ាងណា លោក Mike Waltz បានច្រានចោល ចំពោះដំណឹងដែលលេចលឺថា សំណើលក្ខខណ្ឌសម្រាប់ការចាប់ផ្តើមការចរចាឡើងវិញ របស់ទីក្រុងតេហេរ៉ង់ គឺទាមទារឱ្យមានការបញ្ចប់ការដាក់ទណ្ឌកម្ម ពីសំណាក់សហរដ្ឋអាមេរិក និង ការផ្តល់សំណងនានា សម្រាប់សាធារណរដ្ឋឥស្លាមមួយនេះ។

លោក Waltz និយាយថា ការណ៍ដែលអ៊ីរ៉ង់ វិលត្រឡប់មករកការចរចាឡើងវិញ ក៏ព្រោះតែប្រទេសមួយនេះ កំពុងរងការដាក់សំពាធសម្ពាធសេដ្ឋកិច្ចធ្ងន់ធ្ងរ ជាមួយនឹងការធ្លាក់ចុះនៃតម្លៃរូបិយប័ណ្ណរបស់ខ្លួន។

លោកបន្ថែមថា ការដឹកនាំរបស់ប្រទេសឥស្លាមមួយនេះ កំពុងស្ថិតក្នុងចំណុចខ្សោយបំផុត ចាប់តាំងពីឆ្នាំ១៩៧៩ មក ហើយ ពេលនេះ កាន់តែចុះខ្សោយទៅៗ។

យ៉ាងណាមិញ លោក Mohsen Rezaei ប្រធានផ្នែកសន្តិសុខអ៊ីរ៉ង់ បានប្រាប់បណ្តាញព័ត៌មាន Al Jazeera នៅក្នុងបទសម្ភាសន៍ផ្តាច់មុខ កាលពីថ្ងៃសៅរ៍ ថា បើទោះបីជា ប្រទេសរបស់លោកបានបញ្ជូនសំណើលក្ខខណ្ឌជាផ្លូវការ ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ទាមទារបញ្ចប់ជម្លោះយ៉ាងណាក្តី,
ក៏អ៊ីរ៉ង់បានត្រៀមខ្លួនរួចរាល់សម្រាប់សង្គ្រាមដ៏ដាច់ណាត់ថ្មីមួយទៀត ខណៈដែលលោកជឿជាក់ថា លទ្ធភាពនៃការវាយប្រហាររបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ អាចនឹងកើតមានឡើងវិញ នៅពេលណាមួយ។

លោក Mohsen Rezaei ព្រមានដែរថា ការរៀបចំផែនការយោធារបស់អ៊ីរ៉ង់ បានផ្លាស់ប្តូរច្រើន ចាប់តាំងពីជម្លោះ ២ជុំ កាលពីពេលមុន ហើយ ឥឡូវនេះ ទីក្រុងតេហេរ៉ង់ អាចនឹងផ្តោតការវាយប្រហារលើទ្រព្យសម្បត្តិយោធាជើងទឹករបស់អាមេរិក ដែលលាតសន្ធឹងពីឈូងសមុទ្រអារ៉ាប់ រហូតទៅដល់ឈូងសមុទ្រ Oman និង អាចមានលទ្ធភាពធ្លាយទៅដល់មហាសមុទ្រឥណ្ឌា ទៀតផង៕

ប្រភព ៖ anadolu_ Al Jazeera , ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា