គណបក្សរុស្ស៊ីរួបរួមរបស់លោក Putin រំពឹងឈ្នះឆ្នោតសម័យសង្គ្រាមភ្លូកទឹកភ្លូកដី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គណបក្សរុស្ស៊ីរួបរួមរបស់លោក Putin រំពឹងឈ្នះឆ្នោតសម័យសង្គ្រាមភ្លូកទឹកភ្លូកដី

គណបក្សរុស្ស៊ីរួបរួមរបស់លោក Putin រំពឹងឈ្នះឆ្នោតសម័យសង្គ្រាមភ្លូកទឹកភ្លូកដី

មូស្គូ ៖ គណបក្សរុស្ស៊ីរួបរួមរបស់លោកប្រធានាធិបតី Vladimir Putin ត្រូវបានរំពឹងថា នឹងឈ្នះឆ្នោតសម័យសង្គ្រាមភ្លូកទឹកភ្លូកដី បន្ទាប់ពីការបោះឆ្នោតសភារុស្ស៊ីក្នុងឆ្នាំ ២០២៦ ខណៈលទ្ធផលបឋមបង្ហាញថា គណបក្សរបស់លោក Putin ទទួលបានសំឡេងគាំទ្រដល់ទៅ ៥៧.៥% ក្រោយរាប់សន្លឹកឆ្នោតបានជាង ៧១%។

ទន្ទឹមគ្នា តាមពីក្រោយដោយគណបក្សគូប្រជែងធំៗចំនួន២ គឺគណបក្សកុម្មុយនីស្តទទួលបានសំឡេងគាំទ្រចំនួន ១៤% និងគណបក្ស LDPR ទទួលបានសំឡេងគាំទ្រចំនួន ៨.៧%។

បើតាម Euronews, នេះជាការបោះឆ្នោតជ្រើសរើសសមាជិកសភាឌូម៉ា ឬសភាជាន់ទាបរបស់ប្រទេសរុស្ស៊ីលើកដំបូង ចាប់តាំងពីការចូលឈ្លានពានអ៊ុយក្រែនទ្រង់ទ្រាយធំក្នុងឆ្នាំ ២០២២។

ការបោះឆ្នោតនេះមានរយៈពេល ៣ថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃទី១៨ ដល់ទី២០ ខែកញ្ញា ហើយសូម្បីតែនៅទឹកដីអ៊ុយក្រែន ដែលរុស្ស៊ីកាត់យកមកធ្វើជារបស់ខ្លួន ក៏ចូលរួមបោះឆ្នោតដែរ។

យោងតាមការព្យាកររបស់ទីភ្នាក់ងារសារព័ត៌មាន TASS, គណបក្សរុស្ស៊ីរួបរួមរបស់លោកប្រធានាធិបតី Putin ត្រូវបានរំពឹងថា ឈានទៅរកការរក្សាបានសំឡេង ២ភាគ៣ នៃសភាឌូម៉ាដែលមាន ៤៥០អាសនៈ ដែលតាមប្រព័ន្ធរដ្ឋធម្មនុញ្ញរុស្ស៊ី អាចអនុញ្ញាតឱ្យសភាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបាន។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ នៅថ្ងៃចុងក្រោយនៃការបោះឆ្នោត អភិបាលក្រុងមូស្គូ លោក Sergei Sobyanin រាយការណ៍ថា អ៊ុយក្រែនបានបាញ់យន្តហោះដ្រូនប្រមាណ ១,៦០០ គ្រឿង ក្នុងនោះប្រហែល ៤៥០ គ្រឿង ត្រូវបានកំណត់គោលដៅលើទីក្រុងមូស្គូ។

ជាលទ្ធផល បណ្តាលឱ្យមនុស្ស ២នាក់បាត់បង់ជីវិត ខូចខាតអគារ និងបង្កអគ្គិភ័យឆាបឆេះរោងចក្រចម្រាញ់ប្រេង។ ក្រៅពីយន្តហោះដ្រូន រុស្ស៊ីក៏បានរាយការណ៍អំពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ។

បើតាមការអះអាងរបស់លោកស្រី Ella Pamfilova ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតកណ្តាលរុស្ស៊ី, មានការវាយប្រហារ DDos ច្រើនជាង ១,០០០ រលក ទៅលើហេដ្ឋារចនាសម្ព័ន្ធ ដែលពាក់ព័ន្ធនឹងការបោះឆ្នោត។ ប៉ុន្តែលោកស្រីមិនបានបញ្ជាក់ថា ភាគីណាមួយជាអ្នកនៅពីក្រោយនោះទេ៕

ប្រភព ៖ Euronews ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា