រុស្ស៊ី ប្រកាសត្រៀមខ្លួនស្តារទំនាក់ទំនងឡើងវិញ ជាមួយបណ្តាប្រទេសអឺរ៉ុបក្បែរខាង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ប្រកាសត្រៀមខ្លួនស្តារទំនាក់ទំនងឡើងវិញ ជាមួយបណ្តាប្រទេសអឺរ៉ុបក្បែរខាង

រុស្ស៊ី ប្រកាសត្រៀមខ្លួនស្តារទំនាក់ទំនងឡើងវិញ ជាមួយបណ្តាប្រទេសអឺរ៉ុបក្បែរខាង

មូស្គូ ៖ ប្រទេសរុស្ស៊ីបានប្រកាសត្រៀមខ្លួនរួចជាស្រេច ក្នុងការស្តារទំនាក់ទំនងឡើងវិញ ជាមួយបណ្តាប្រទេសជិតខាងនៅប្លុកអឺរ៉ុប។ នេះគឺជាការគូសបញ្ជាក់របស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសៅរ៍។

បើតាម TASS, លោក វ្ល៉ាឌីមៀ ពូទីន បានមានប្រសាសន៍ នៅក្នុងកិច្ចប្រជុំនៃគណៈកម្មការឧស្សាហកម្មយោធា ឲ្យដឹងថា រុស្ស៊ីត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការ និងស្តារទំនាក់ទំនងឡើងវិញ ជាមួយប្រទេសជិតខាងនៅអឺរ៉ុប។

ប្រមុខរដ្ឋរូបនេះបានកត់សម្គាល់ថា «យើងត្រៀមខ្លួនរួចជាស្រេចក្នុងការសហការ និងស្តារទំនាក់ទំនងឡើងវិញជាមួយប្រទេសជិតខាងនៅអឺរ៉ុបរបស់យើង»។

លោកប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បានមានប្រសាសន៍បញ្ជាក់ទៀតថា ប្រជាជនអឺរ៉ុបមិនចង់មានសង្គ្រាមជាមួយរុស្ស៊ីនោះឡើយ ប៉ុន្តែ បញ្ហានៅត្រង់អ្នកនយោបាយ នៅប្លុកមួយនេះ។

លោករៀបរាប់ថា «ប្រជាជនអឺរ៉ុបបានបង្ហាញយ៉ាងច្បាស់ តាមរយៈការបោះឆ្នោត នៅក្នុងប្រទេសរបស់ពួកគេថា ពួកគេមិនចង់មានសង្គ្រាមជាមួយរុស្ស៊ីឡើយ ប៉ុន្តែ ជំនួសឱ្យការស្តាប់មតិរបស់ប្រជាពលរដ្ឋ អ្នកនយោបាយបែរជាព្យាយាមរក្សាកម្រិតប្រជាប្រិយភាពរបស់ពួកគេទៅវិញ»។

ប្រមុខរដ្ឋរូបនេះបានលើកឡើងថា មេដឹកនាំអឺរ៉ុបមួយចំនួនកំពុងប្រកាសយ៉ាងចំហថា ពួកគេកំពុងត្រៀមខ្លួនសម្រាប់សង្គ្រាមជាមួយរុស្ស៊ី។

លោក វ្ល៉ាឌីមៀ ពូទីន បានមានប្រសាសន៍ថា «តាមទស្សនៈរបស់ខ្ញុំ ពួកគេគ្រាន់តែព្យាយាមរក្សាកម្រិតប្រជាប្រិយភាពដែលកំពុងធ្លាក់ចុះរបស់ពួកគេ ដោយព្យាយាមបិទបាំងកំហុសឆ្គងនៅក្នុងគោលនយោបាយសេដ្ឋកិច្ច និងសង្គមប៉ុណ្ណោះ។ ប៉ុន្តែវាមិនសូវទទួលបានលទ្ធផលល្អទេ ហើយវាមិនបានជួយអ្វីឡើយ»។

លោកបន្តថា «ជំនួសឱ្យការងាកមកស្តាប់ប្រជាពលរដ្ឋរបស់ខ្លួន ដែលបានបង្ហាញយ៉ាងច្បាស់នៅក្នុងការបោះឆ្នោតថា ពួកគេមិនចង់មានសង្គ្រាមជាមួយរុស្ស៊ី មេដឹកនាំទាំងនេះបែរជាបន្តបង្កើនភាពតានតឹងនៃស្ថានភាពទៅវិញ»៕

ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា