អាមេរិកងាកទៅវាយប្រហារទូកនៅការាបៀន ស្លាប់មនុស្ស៤នាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិកងាកទៅវាយប្រហារទូកនៅការាបៀន ស្លាប់មនុស្ស៤នាក់

អាមេរិកងាកទៅវាយប្រហារទូកនៅការាបៀន ស្លាប់មនុស្ស៤នាក់

បរទេស ៖ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ សហរដ្ឋអាមេរិកបានប្រកាសថា កាលពីថ្ងៃសៅរ៍ ខ្លួនបានសម្លាប់មនុស្ស ៤ នាក់ នៅក្នុងការវាយប្រហារលើនាវាមួយគ្រឿង នៅតំបន់សមុទ្រការាបៀន។ ការវាយប្រហារនេះគឺជាសកម្មភាពចុងក្រោយបំផុត នៅក្នុងយុទ្ធនាការទម្លាក់គ្រាប់កម្ទេច ដែលបានចាប់ផ្តើមតាំងពីឆ្នាំមុន។

កងទ័ពអាមេរិកបានឱ្យដឹងថា ពួកគេបានសម្លាប់មនុស្ស ៤ នាក់ក្នុងការវាយប្រហារលើនាវាមួយគ្រឿង នៅតំបន់ការាបៀន កាលពីថ្ងៃទី១៩ ខែកញ្ញា ដែលខ្លួនចោទប្រកាន់ថា ទូកមួយគ្រឿងនេះមានជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន។

បញ្ជាការដ្ឋានភាគខាងត្បូង ឬ Southern Command របស់កងទ័ពបានបង្ហោះសារ នៅលើបណ្តាញសង្គម X ថា «ព័ត៌មានសម្ងាត់ដែលបានបញ្ជាក់ បង្ហាញថា នាវានោះមានជាប់ពាក់ព័ន្ធយ៉ាងសកម្មក្នុងការជួញដូរគ្រឿងញៀន»។

បើតាម straitstimes , ការវាយប្រហារនេះគឺជាសកម្មភាពចុងក្រោយបំផុត នៅក្នុងយុទ្ធនាការមួយដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០២៥ ដោយកំណត់លើគោលដៅដែលរដ្ឋបាលរបស់លោក ត្រាំ ចាត់ទុកថាជា «ក្រុមភេរវករជួញដូរគ្រឿងញៀន»។

សេចក្តីប្រកាស កាលពីថ្ងៃសៅរ៍នេះ បានធ្វើឡើង នៅ១០ថ្ងៃ បន្ទាប់ពីមានការវាយប្រហារមួយផ្សេងទៀត នៅក្នុងតំបន់ការាបៀននេះដូចគ្នា ដែលបានសម្លាប់មនុស្ស ៣ នាក់ នេះបើយោងតាមការបញ្ជាក់របស់កងទ័ពអាមេរិក។

ចាប់តាំងពីយុទ្ធនាការនេះបានចាប់ផ្តើមមក, ការវាយប្រហាររបស់អាមេរិកលើនាវានានា នៅតំបន់ការាបៀន និងតំបន់ប៉ាស៊ីហ្វិកខាងកើត បានសម្លាប់មនុស្សជាង ២២០ នាក់ហើយ។

យ៉ាងណាមិញ ក្រុមសិទ្ធិមនុស្សនានាបានចាត់ទុកការវាយប្រហាររបស់អាមេរិកស្លាប់មនុស្សទាំង២០០នាក់នេះថា ជាការសម្លាប់មនុស្ស ក្រៅប្រព័ន្ធតុលាការ៕

ប្រភព ៖ straitstimes , ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា