អាមេរិក បារម្ភ ចិន លួចបច្ចេកវិទ្យាយន្តហោះចម្បាំង F-35 ក្រោយលក់ទៅឱ្យ អារ៉ាប៊ីសាអូឌីត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក បារម្ភ ចិន លួចបច្ចេកវិទ្យាយន្តហោះចម្បាំង F-35 ក្រោយលក់ទៅឱ្យ អារ៉ាប៊ីសាអូឌីត

អាមេរិក បារម្ភ ចិន លួចបច្ចេកវិទ្យាយន្តហោះចម្បាំង F-35 ក្រោយលក់ទៅឱ្យ អារ៉ាប៊ីសាអូឌីត

វ៉ាស៊ីនតោន ៖ មន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិកបង្ហាញការព្រួយបារម្ភថា ប្រទេសចិនអាចនឹងស្វែងរកវិធីទទួលបានបច្ចេកវិទ្យាដ៏រសើប នៃយន្តហោះចម្បាំង F-35 តាមរយៈការលក់យន្តហោះចម្បាំងបំបាំងកាយដ៏ទំនើបបំផុតនេះ ទៅឱ្យប្រទេសអារ៉ាប៊ីសាអូឌីត។ នេះបើតាមកាសែត New York Times ចេញផ្សាយកាលពីថ្ងៃ ពុធ។

ជាមួយគ្នានេះ អ្នកវិភាគអាមេរិកក៏បានព្រមានផងដែរថា ចិនអាចទទួលបានសិទ្ធិចូលប្រើបច្ចេកវិទ្យាពាក់ព័ន្ធនឹងយន្តហោះចម្បាំង F-35 តាមរយៈការធ្វើចារកម្មលើអារ៉ាប៊ីសាអូឌីត ឬតាមរយៈកិច្ចសហប្រតិបត្តិការយោធា និងសន្តិសុខរវាងប្រទេសទាំងពីរ។

ការព្រួយបារម្ភនេះ លេចឡើងស្របពេលដែលសហរដ្ឋអាមេរិកបានអនុម័តការលក់យន្តហោះចម្បាំងបំបាំងកាយ F-35 ចំនួន ៤៨ គ្រឿង ក្នុងតម្លៃ ២៤,៣ ពាន់លានដុល្លារទៅឱ្យអារ៉ាប៊ីសាអូឌីត ខណៈជម្លោះរវាងទីក្រុងរីយ៉ាដ និងក្រុមឧទ្ទាមហ៊ូធីកាន់តែពុះកញ្ជ្រោល។

បើតាមទីភ្នាក់ងារសារព័ត៌មាន Mehr, យន្តហោះចម្បាំង F-35 ត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការយោធាជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ រួមទាំងការវាយប្រហារលើប្រទេសអ៊ីរ៉ង់ អំឡុងសង្គ្រាមចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

F-35 គឺជាយន្ដហោះចម្បាំងបំបាំងកាយមានឥទ្ធិពលបំផុតលើពិភពលោក បង្កើតឡើងដោយក្រុមហ៊ុនផលិតអាវុធអាមេរិក Lockheed Martin។ វាជាប្រភេទយន្ដហោះចម្បាំងពហុតួនាទីជំនាន់ទី៥ រចនាឡើងសម្រាប់បេសកកម្មវាយប្រហារទាំងលើផ្ទៃអាកាស និងដីគោក។

F-35 មានតម្លៃក្នុងមួយគ្រឿងចាប់ពី ៨០ ទៅ ១០០ លានដុល្លារទៅតាមប្រភេទយន្ដហោះចម្បាំងបំបាំងកាយនេះ ដែលមានចំនួន៣ប្រភទ រួមមាន F-35A, F-35B និង F-35C។

យន្ដហោះចម្បាំងបំបាំងកាយ F-35 មានល្បឿនលឿនជាងសំឡេង ១.៦ដង និងអាចបំបាំងកាយមិនឱ្យរ៉ាដាសត្រូវចាប់សញ្ញាបាន ប៉ុន្តែរបៀបបំបាំងកាយនេះ មិនត្រូវបានគេទម្លាយឱ្យដឹងនោះទេ ព្រោះវាជាកិច្ចការសំងាត៕

ប្រភព ៖ Anadolu និង Mehr ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា