ប៉ាគីស្ថាន ជំរុញ អ៊ីរ៉ង់ ហាម ក្រុមហ៊ូធី វាយរោងចក្រថាមពល អារ៉ាប៊ីសាអូឌីត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប៉ាគីស្ថាន ជំរុញ អ៊ីរ៉ង់ ហាម ក្រុមហ៊ូធី វាយរោងចក្រថាមពល អារ៉ាប៊ីសាអូឌីត

ប៉ាគីស្ថាន ជំរុញ អ៊ីរ៉ង់ ហាម ក្រុមហ៊ូធី វាយរោងចក្រថាមពល អារ៉ាប៊ីសាអូឌីត

អ៊ីស្លាម៉ាបាត ៖ មេបញ្ជាការកងទ័ពប៉ាគីស្ថាន លោក Asim Munir នៅថ្ងៃ ព្រហស្បតិ៍ បានជំរុញឱ្យអ៊ីរ៉ង់ប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដើម្បីបញ្ចុះបញ្ចូល និងទប់ស្កាត់ក្រុមឧទ្ទាមហ៊ូធីនៅប្រទេសយេម៉ែន កុំឱ្យវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រថាមពលរបស់អារ៉ាប៊ីសាអូឌីត។

ការជំរុញរបស់ប្រមុខកងទ័ពប៉ាគីស្ថាន ធ្វើឡើងតាមរយៈការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ចំពេលដែលប្រមុខការទូតកំពូលអ៊ីរ៉ង់រូបនេះ កំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន។

បើតាម Anadolu, កិច្ចសន្ទនានេះ បានផ្តោតសំខាន់លើស្ថានការណ៍ក្នុងតំបន់ ការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូធី និងការចាប់ផ្តើមឡើងវិញនូវការចរចាដោយផ្ទាល់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបានជាប់គាំង។

ឆ្លើយតបការអំពាវនាវរបស់ភាគីប៉ាគីស្ថាន រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានបង្ហាញក្តីសង្ឃឹមយ៉ាងវិជ្ជមាន ប៉ុន្តែមិនទាន់មានការផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។

យ៉ាងណា កន្លងមក អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ងធ្លាប់បានបញ្ជាក់ថា ទីក្រុងតេហេរ៉ង់មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសយេម៉ែនឡើយ ដោយចាត់ទុកក្រុមឧទ្ទាមហ៊ូធីជាតួអង្គឯករាជ្យ។

ការជំរុញរបស់ប៉ាគីស្ថាននេះដែរ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការស្ទាក់ចាប់យន្តហោះដ្រូនមួយគ្រឿង ដែលគេសង្ស័យថា ជារបស់ក្រុមហ៊ូធី នៅជិតទីក្រុងបរិសុទ្ធ Mecca ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។

ការវាយប្រហារនេះ បានបង្កឱ្យមានការខឹងសម្បារពីសហគមន៍អន្តរជាតិ រួមទាំងបណ្តាប្រទេសមូស្លីមផងដែរ។ ប៉ុន្តែភ្លាមៗ ក្រុមឧទ្ទាមហ៊ូធីបានប្រកាសច្រានចោល៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា