អាមេរិកទទួលស្គាល់ ពីការខ្វះខាតគ្រឿងសព្វាវុធ ព្រោះតែសង្គ្រាមអ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិកទទួលស្គាល់ ពីការខ្វះខាតគ្រឿងសព្វាវុធ ព្រោះតែសង្គ្រាមអ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ ក្រសួងសង្គ្រាមបានឲ្យដឹង កាលពីថ្ងៃចន្ទ ទី១៥ ខែកញ្ញាថា សហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹងការខ្វះខាតគ្រឿងសព្វាវុធ ដែលជាលទ្ធផលនៃសង្គ្រាមដ៏មានតម្លៃចំណាយខ្ពស់ ជាមួយនឹងប្រទេសអ៊ីរ៉ង់។

នៅក្នុងរបាយការណ៍ជាកាតព្វកិច្ចលើកដំបូង ដែលដាក់ជូនសភា, អគ្គអធិការនៃក្រសួងសង្គ្រាមបានឱ្យដឹងថា ចន្លោះថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី៣០ ខែមិថុនា ប្រតិបត្តិការ Epic Fury ឬ OEF មានការចំណាយប៉ាន់ស្មានចំនួន ៣៣,៤ ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះ ២២,៣ ពាន់លានដុល្លារត្រូវបានចំណាយទៅលើគ្រឿងសព្វាវុធ ដែលសំដៅលើកាំភ្លើង គ្រាប់បែកជាដើមនោះ ពោលគឺបានប្រើប្រាស់អស់តែប៉ុណ្ណោះ។

របាយការណ៍នេះបានកត់សម្គាល់ថា «ការប្រើប្រាស់គ្រឿងសព្វាវុធ សម្រាប់ប្រតិបត្តិការ OEF បានបណ្តាលឱ្យមានការខ្វះខាតស្តុកយុទ្ធសាស្ត្រ និងបានបង្ហាញពីបញ្ហាស្ទះនៅក្នុងមូលដ្ឋានឧស្សាហកម្មសម្រាប់ការផ្គត់ផ្គង់គ្រឿងសព្វាវុធឡើងវិញ»។

ប្រភពក៏បានរាយបញ្ជីការខាតបង់របស់កងយន្តហោះអាមេរិកផងដែរ រួមមានយន្តហោះ F-15 ចំនួន ៤ គ្រឿងត្រូវបានបំផ្លាញ, យន្តហោះ F-35 ចំនួន ១ គ្រឿងខូចខាត, យន្តហោះដឹកប្រេងឥន្ធនៈ KC-135 ចំនួន ៧ គ្រឿងខូចខាត និងយន្តហោះគ្មានមនុស្សបើក (drone) ប្រភេទ MQ-9 Reaper រហូតដល់ទៅ ៣០ គ្រឿងត្រូវបានបំផ្លាញ។

កាលពីមុន, CNN បានរាយការណ៍ថា ការខ្វះខាតមីស៊ីលនាំផ្លូវរយៈចម្ងាយឆ្ងាយ និងមីស៊ីលស្ទាក់ចាប់សម្រាប់ការពារដែនអាកាស បានជះឥទ្ធិពលដល់យុទ្ធសាស្ត្ររបស់លោក ត្រាំ នៅក្នុងជម្លោះជាមួយអ៊ីរ៉ង់ ដោយយោធាអាមេរិកបានប្រើប្រាស់អស់ ជិត ៨០ភាគរយ នៃស្តុកមីស៊ីលស្ទាក់ចាប់ប្រភេទ THAAD របស់ខ្លួន។

បញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក ហៅកាត់ CENTCOM បានឱ្យដឹងថា ក្នុងអំឡុងពេល ២៤ ម៉ោងដំបូងនៃសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់, សហរដ្ឋអាមេរិកបានវាយប្រហារគោលដៅជាង ១.០០០ កន្លែង ប៉ុន្តែ មិនបានធ្វើការវាយប្រហារទ្រង់ទ្រាយធំបែបនេះទៀតទេ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

របាយការណ៍នេះបានកត់សម្គាល់ថា «ការវាយប្រហាររបស់អ៊ីរ៉ង់បានបង្កការខូចខាត និងបំផ្លាញអគារព្រមទាំងសំណង់រាប់រយខ្នងនៅតាមមូលដ្ឋានរបស់សហរដ្ឋអាមេរិក ក្នុងប្រទេសកូវ៉ែត, បារ៉ែន, កាតា, អេមីរ៉ាត់ អារ៉ាប់រួម, អារ៉ាប៊ី សាអូឌីត, អ៊ីរ៉ាក់, អូម៉ង់ និង ហ្ស៊កដានី អំឡុងពេលមានជម្លោះ» ប៉ុន្តែ មិនបានដាក់បញ្ចូលការចំណាយទាំងនោះទៅក្នុងការប៉ាន់ប្រមាណតម្លៃឡើយ ដោយលើកឡើងថា វាមិនទាន់ច្បាស់លាស់នៅឡើយទេថាតើនឹងមានការសាងសង់មូលដ្ឋានទាំងអស់នោះឡើងវិញឬយ៉ាងណា ឬមួយក៏ថាអ្នកណាជាអ្នកទទួលបន្ទុកចំណាយ។

យ៉ាងណាមិញ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានច្រានចោលម្តងហើយម្តងទៀត នូវការព្រួយបារម្ភអំពីការអស់ស្តុកអាវុធ ក្នុងអំឡុងពេលសង្គ្រាម រយៈពេល ៦ ខែ នៅមជ្ឈិមបូព៌ា ដោយលោកបាននិយាយកាលពីប៉ុន្មានសប្តាហ៍មុនថា សហរដ្ឋអាមេរិកមានគ្រឿងសព្វាវុធ ស្ទើរតែគ្មានដែនកំណត់។

កាលពីថ្ងៃចន្ទ, លោក ត្រាំ បានបង្ហោះសារ នៅលើបណ្តាញសង្គម Truth Social របស់លោក ដោយនិយាយម្តងទៀតថា «សហរដ្ឋអាមេរិកកំពុងផលិតអាវុធដ៏ទំនើប និងមានគុណភាពខ្ពស់ជាងពេលណាៗទាំងអស់ នៅក្នុងប្រវត្តិសាស្ត្ររបស់យើង»៕

ប្រភព ៖ CNA ប្រែសម្រួល ៖ វ៉ាស៊ីនតោន ៖ ក្រសួងសង្គ្រាមបានឲ្យដឹង កាលពីថ្ងៃចន្ទ ទី១៥ ខែកញ្ញាថា សហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹងការខ្វះខាតគ្រឿងសព្វាវុធ ដែលជាលទ្ធផលនៃសង្គ្រាមដ៏មានតម្លៃចំណាយខ្ពស់ ជាមួយនឹងប្រទេសអ៊ីរ៉ង់។

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា