ប៉ាគីស្ថាន ថ្កោលទោសការឈ្លានពានរបស់ អ៊ីស្រាអែល លើ លីបង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប៉ាគីស្ថាន ថ្កោលទោសការឈ្លានពានរបស់ អ៊ីស្រាអែល លើ លីបង់

ប៉ាគីស្ថាន ថ្កោលទោសការឈ្លានពានរបស់ អ៊ីស្រាអែល លើ លីបង់

អ៊ីស្លាម៉ាបាត ៖ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shahbaz Sharif នៅថ្ងៃ ចន្ទ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការឈ្លានពានរបស់អ៊ីស្រាអែលលើប្រទេសលីបង់ និងបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងមុតមាំរបស់ប៉ាគីស្ថាន ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់លីបង់។

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីមហាផ្ទៃលីបង់ លោក Ahmad Al Hajjar, លោក Sharif បានបញ្ជាក់ពីសាមគ្គីភាពរបស់ប៉ាគីស្ថានជាមួយរដ្ឋាភិបាល និងប្រជាជនលីបង់ ខណៈលោក Al Hajjar បានបង្ហាញបំណងបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយប៉ាគីស្ថាន។

ជាការឆ្លើយតប លោករដ្ឋមន្ត្រីមហាផ្ទៃលីបង់បានថ្លែងអំណរគុណដល់លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន សម្រាប់ការស្វាគមន៍យ៉ាងកក់ក្តៅ និងបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់លីបង់ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយប៉ាគីស្ថាន។

ក្នុងឱកាសនោះ ប៉ាគីស្ថាន និងលីបង់ក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) ស្តីពីការផ្ទេរអ្នកទោស ដើម្បីឱ្យពលរដ្ឋដែលត្រូវបានកាត់ទោស អាចបន្តអនុវត្តទោសដែលនៅសល់នៅប្រទេសកំណើតរបស់ខ្លួន។

គួរបញ្ជាក់ថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់ បានបណ្តាលឱ្យមនុស្សជាង ៤,៣០០ នាក់ស្លាប់ ចាប់តាំងពីក្រុមហេសបូឡាបានបាញ់រ៉ុក្កែតលើអ៊ីស្រាអែលកាលពីថ្ងៃទី២ ខែមីនាកន្លងទៅ។

យោងតាមក្រសួងសុខាភិបាលលីបង់, ក្នុងចំណោមអ្នកស្លាប់ទាំងនោះ មានកុមារជាង ២៥០ នាក់ ស្ត្រីជិត ៤០០ នាក់ និងបុគ្គលិកសុខាភិបាលជាង ១៣០ នាក់។

ទោះបីមានបទឈប់បាញ់ធ្វើឱ្យអំពើហិង្សានៅលីបង់ថយចុះក៏ដោយ ក៏កងទ័ពអ៊ីស្រាអែលដែលកំពុងកាន់កាប់តំបន់មួយចំនួននៅភាគខាងត្បូងប្រទេសលីបង់ នៅតែបន្តកម្ទេចភូមិដ្ឋាននានានៅក្នុងតំបន់សន្តិសុខ ដែលខ្លួនបានប្រកាសបង្កើតឡើង។

កងទ័ពអ៊ីស្រាអែលនៅតែបន្តធ្វើការវាយប្រហារទាំងនៅក្នុងតំបន់នោះ និងនៅតំបន់ភាគខាងជើងនៃតំបន់នោះ ដោយភាគច្រើនមិនមានការជូនដំណឹងឱ្យជម្លៀសប្រជាជនឡើយ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា