លោក ត្រាំ ទាត់ចោលព័ត៌មានថា ចិន ជួយ អ៊ីរ៉ង់ មុនការវាយប្រហារសម្លាប់ទាហាន អាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ទាត់ចោលព័ត៌មានថា ចិន ជួយ អ៊ីរ៉ង់ មុនការវាយប្រហារសម្លាប់ទាហាន អាមេរិក

លោក ត្រាំ ទាត់ចោលព័ត៌មានថា ចិន ជួយ អ៊ីរ៉ង់ មុនការវាយប្រហារសម្លាប់ទាហាន អាមេរិក

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃ អាទិត្យ បានចេញមុខទាត់ចោលព័ត៌មានដែលកាសែត Wall Street Journal ផ្សាយថា អ៊ីរ៉ង់ទទួលបានរូបភាពផ្កាយរណបនៃមូលដ្ឋានទ័ពមួយក្នុងប្រទេសហ្ស៊កដានី ពីក្រុមហ៊ុនចិន មុនការវាយប្រហារសម្លាប់ទាហានអាមេរិក ៣ នាក់ កាលពីខែកក្កដា។

នៅពេលត្រូវបានសាកសួរថាតើលោកនឹងលើកឡើងពីបញ្ហានេះ នៅក្នុងកិច្ចប្រជុំនាពេលខាងមុខជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីងដែរទេ? លោក ត្រាំ មិនបានឆ្លើយតបចំៗនោះទេ តែបែរជានិយាយពីការស៊ើបការណ៍រវាងសហរដ្ឋអាមេរិក និងចិនទៅវិញ។

លោក ត្រាំ បានប្រាប់អ្នកកាសែតនៅលើយន្តហោះ Air Force One យ៉ាងដូច្នេះថា ជាទូទៅ ពួកគេកំពុងធ្វើអ្វីដែលយើងកំពុងធ្វើ។ លោកថា ប្រសិនបើចិនស៊ើបការណ៍លើសហរដ្ឋអាមេរិក នោះសហរដ្ឋអាមេរិកក៏ធ្វើដូចគ្នាចំពោះចិនផងដែរ។

ការអះអាងរបស់លោក ត្រាំ កើតឡើងស្របពេលរដ្ឋបាលសហរដ្ឋអាមេរិកកំពុងព្យាយាមបន្ធូរបន្ថយភាពតានតឹងជាមួយទីក្រុងប៉េកាំង ទៅលើបញ្ហាជាច្រើន ខណៈដែលទីក្រុងវ៉ាស៊ីនតោននៅតែមានការព្រួយបារម្ភ ចំពោះទំនាក់ទំនងជិតស្និទ្ធរវាងចិន និងអ៊ីរ៉ង់។

យ៉ាងណា លោកប្រធានាធិបតី ត្រាំ កាលពីថ្ងៃ អាទិត្យ បានបញ្ជាក់សាជាថ្មីថា លោកមានទំនាក់ទំនងល្អជាមួយលោកប្រធានាធិបតី ស៊ី។ លោក ត្រាំ និងលោក ស៊ី ត្រូវបានរំពឹងថា នឹងជួបគ្នានៅសហរដ្ឋអាមេរិក នៅថ្ងៃទី២៤ ខែកញ្ញាខាងមុខ បើទោះជាចិនមិនទាន់ទទួលស្គាល់ជាផ្លូវការ ពីដំណើរទស្សនកិច្ចរបស់មេដឹកនាំខ្លួនក៏ដោយ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា