ក្រុមហ៊ូធី ប្រកាសធានាសុវត្ថិភាព និងស្ថិរភាព នៅក្នុងសមុទ្រក្រហម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ូធី ប្រកាសធានាសុវត្ថិភាព និងស្ថិរភាព នៅក្នុងសមុទ្រក្រហម

ក្រុមហ៊ូធី ប្រកាសធានាសុវត្ថិភាព និងស្ថិរភាព នៅក្នុងសមុទ្រក្រហម

សាណា ៖ អ្នកនាំពាក្យរបស់ចលនាហ៊ូធី នៅយេម៉ែន បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ពាណិជ្ជកម្មអន្តរជាតិនៅក្នុងសមុទ្រក្រហម និងតំបន់ច្រកសមុទ្រ Bab el-Mandeb នៅតែមានសុវត្ថិភាព និងស្ថិរភាព។

នៅក្នុងសេចក្តីថ្លែងការណ៍, លោក Mohammed Abdel Salam អ្នកនាំពាក្យរបស់ចលនាហ៊ូធីបានសង្កត់ធ្ងន់ចំពោះសេរីភាពនៃការធ្វើនាវាចរណ៍ និងចលនាពាណិជ្ជកម្មអន្តរជាតិនៅក្នុងសមុទ្រក្រហម និងច្រកសមុទ្រ Bab el-Mandeb គឺមានសុវត្ថិភាព និងដំណើរការជាប្រក្រតី ហើយសហគមន៍អន្តរជាតិមិនចាំបាច់ព្រួយបារម្ភអំពីបញ្ហានេះឡើយ។

អ្នកនាំពាក្យក្រុមហ៊ូធីរូបនេះបានបញ្ជាក់ថា ប្រតិបត្តិការដែលកំពុងធ្វើឡើងនាពេលបច្ចុប្បន្ន មានគោលបំណងកំណត់ និងមានលក្ខណៈការពារខ្លួន។

យោងតាមការអះអាងរបស់លោក, សកម្មភាពយោធានៅតំបន់ឆ្នេរសមុទ្រមួយចំនួន គឺជាប្រតិបត្តិការថ្នាក់ជាតិក្នុងក្របខ័ណ្ឌនៃការបង្កើតអធិបតេយ្យភាព។

បើតាម Tass, ការប៉ះទង្គិចគ្នាដោយអាវុធរវាងកងកម្លាំងរដ្ឋាភិបាលដែលគាំទ្រដោយ អារ៉ាប៊ី សាអូឌីត និង ក្រុមឧទ្ទាមហ៊ូធី បានបន្តកើតមាន នៅក្នុងប្រទេសយេម៉ែន ចាប់តាំងពីខែសីហា ឆ្នាំ២០១៤មក។

ស្ថានភាពបានធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ នៅដើមខែកញ្ញា នៅពេលដែលចលនាឧទ្ទាមយេម៉ែនបានបើកការវាយលុក នៅភាគនិរតីនៃប្រទេស។

ទន្ទឹមនឹងការវាយលុកតាមផ្លូវគោក, ក្រុមហ៊ូធីបានចាប់ផ្តើមវាយប្រហារដោយប្រើដ្រូន និងមីស៊ីលទៅលើតំបន់ឆ្នេរសមុទ្រ ក្នុងសមុទ្រក្រហម និង តំបន់ជាយក្រុង Taiz នៅភាគនិរតីនៃប្រទេសយេម៉ែន ក្នុងគោលបំណងកាត់ផ្តាច់ផ្លូវផ្គត់ផ្គង់ទៅកាន់ទីក្រុងឆ្នេរសមុទ្រ Mocha និងរុលទៅមុខឆ្ពោះ ទៅកាន់តំបន់ក្បែរច្រកសមុទ្រ Bab el-Mandeb ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ៕

ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា