លោក ត្រាំ ប្រកាសប្តូរឈ្មោះច្រកហ័រមូស មកដាក់ជាឈ្មោះរបស់ខ្លួន «ច្រកសមុទ្រត្រាំ» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ប្រកាសប្តូរឈ្មោះច្រកហ័រមូស មកដាក់ជាឈ្មោះរបស់ខ្លួន «ច្រកសមុទ្រត្រាំ»

លោក ត្រាំ ប្រកាសប្តូរឈ្មោះច្រកហ័រមូស មកដាក់ជាឈ្មោះរបស់ខ្លួន «ច្រកសមុទ្រត្រាំ»

វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី Donald Trump បានថ្លែងថា សហរដ្ឋអាមេរិកនឹងហៅច្រកសមុទ្រ Hormuz ថា ជាច្រកសមុទ្រត្រាំ ឬ Trump Strait ហើយបានបន្ថែមថា សហរដ្ឋអាមេរិកកំពុង ទទួលបានជ័យជម្នះ ក្នុងសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់។

លោក Trump បានថ្លែងនៅក្នុងសន្និបាតពាក់កណ្តាលអាណត្តិរបស់គណបក្សសាធារណរដ្ឋ នៅទីក្រុង Dallas រដ្ឋ Texas កាលពីយប់ថ្ងៃពុធថា ៖ «តម្លៃប្រេងនឹងធ្លាក់ចុះភ្លាមៗនៅពេលដែលយើងឈ្នះសង្គ្រាមជាមួយអ៊ីរ៉ង់ ដែលកំពុងកើតឡើងនៅពេលនេះ យើងនឹងឈ្នះ»។

លោកបន្តថា «យើងគ្រប់គ្រងច្រកសមុទ្រ Hormuz ខ្ញុំគិតថា យើងគួរតែហៅច្រកសមុទ្រ Hormuz ថា ជាច្រកសមុទ្រ Trump»។

លោកបាននិយាយបញ្ជាក់បន្ថែមថា «ខ្ញុំនឹងធ្វើការប្រកាសមួយ…យើងនឹងហៅវាថាជាច្រកសមុទ្រ Trump ហើយខ្ញុំជឿជាក់ថា ថ្នាក់ដឹកនាំអ៊ីរ៉ង់នឹងពេញចិត្តយ៉ាងខ្លាំងចំពោះរឿងនេះ»។

បើតាម anadolu, ការថ្លែងរបស់លោកបានធ្វើឡើង ចំពេលដែលមានភាពតានតឹងកើនឡើងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ជុំវិញបញ្ហាច្រកសមុទ្រ Hormuz ទោះបីជាមានការចុះហត្ថលេខាលើអនុស្សរណៈមួយកាលពីខែមិថុនា ដែលគ្រោងនឹងមានកិច្ចព្រមព្រៀងបើកច្រកផ្លូវទឹកយុទ្ធសាស្ត្រនេះឡើងវិញ ដើម្បីជាជំហានឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពដ៏ទូលំទូលាយក៏ដោយ។

ក្រៅពីបញ្ហាច្រកហ័រមូស, លោក Trump បាននិយាយអួតអាងដែរថា ប្រទេសអ៊ីរ៉ង់កំពុងដួលរលំ ដោយបន្ថែមថា ប្រទេសនេះធ្លាប់ជាអ្នកគំរាមកំហែង ឬ អ្នកកោងកាច នៅមជ្ឈិមបូព៌ាអស់រយៈពេល ៥១ ឆ្នាំមកហើយ ប៉ុន្តែ ពេលនេះ អ៊ីរ៉ង់លែងជាអ្នកគំរាមកំហែងទៀតហើយ។

លោកប្រធានាធិបតីវ័យ៨០ឆ្នាំរូបនេះបានព្រមានថា សហរដ្ឋអាមេរិកអាចនឹងកំណត់គោលដៅវាយប្រហារលើតំបន់ភ្នំ Pickaxe របស់អ៊ីរ៉ង់ ដោយសារមានគេនិយាយថា មានចលនាមួយចំនួននៅទីតាំងនោះ។ លោកអះអាងថា សហរដ្ឋអាមេរិកដឹងពីចលនាទាំងអស់ នៅក្នុងតំបន់នោះ៕

ប្រភព ៖ anadolu, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា