កូរ៉េខាងជើង សំងំសង់កន្លែងចម្រាញ់អ៊ុយរ៉ាញ៉ូមថ្មីមួយ ខណៈអ្នកជំនាញថា មានរោងចក្រច្រើនទៀតនៅតែលាក់បាំង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងជើង សំងំសង់កន្លែងចម្រាញ់អ៊ុយរ៉ាញ៉ូមថ្មីមួយ ខណៈអ្នកជំនាញថា មានរោងចក្រច្រើនទៀតនៅតែលាក់បាំង

កូរ៉េខាងជើង សំងំសង់កន្លែងចម្រាញ់អ៊ុយរ៉ាញ៉ូមថ្មីមួយ ខណៈអ្នកជំនាញថា មានរោងចក្រច្រើនទៀតនៅតែលាក់បាំង

ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើងបានសាងសង់កន្លែងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមថ្មីមួយ សម្រាប់ផលិតអាវុធប្រល័យលោក នៅឯមជ្ឈមណ្ឌលនុយក្លេអ៊ែរដ៏សំខាន់ក្នុងតំបន់ Yongbyon ។

បើតាម Straits Times, ទីតាំងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមថ្មីនេះ មានសមត្ថភាព អាចផ្ទុកម៉ាស៊ីន Centrifuge បានរហូតដល់ ២៨ឈុត ហើយថែមទាំងចាប់ផ្តើមដំណើរការផ្នែកបន្ថែមមួយ នៅឯទីតាំងចម្រាញ់ក្នុងតំបន់ Kangson ផងដែរ។

ជាមួយគ្នានេះ លោក Edward Howell សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Oxford និយាយថា អ្វីដែលគួរឱ្យបារម្ភបំផុតនោះ គឺរោងចក្រនុយក្លេអ៊ែរជាច្រើនទៀតរបស់កូរ៉េខាងជើង នៅតែត្រូវបានលាក់បាំង និងពិបាកកំណត់គោលដៅ។

ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ហៅកាត់ (IAEA) បញ្ជាក់ថា គេកំណត់បានអត្តសញ្ញាណអគារថ្មីមួយ មានកម្ពស់២ជាន់នៅរោងចក្រ Yongbyon ថា ជាកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមទី២ នៃរោងចក្រនោះ។

យោងតាមរបាយការណ៍, មានសញ្ញាបង្ហាញថា ប្រតិបត្តិការបានចាប់ផ្តើមកាលពីខែមករា នៅឯទីតាំងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមក្នុងតំបន់ Kangson ក្បែររដ្ឋធានីព្យុងយ៉ាង នៅក្នុងផ្នែកបន្ថែមមួយដែលត្រូវបានសាងសង់ឡើងកាលពីឆ្នាំ២០២៤។

របាយការណ៍នេះ គឺពឹងផ្អែកលើរូបភាពពីផ្កាយរណប និងប្រភពព័ត៌មានបើកចំហនានា រួមទាំងរូបថតដែលផ្សព្វផ្សាយដោយកាសែតរដ្ឋរបស់កូរ៉េខាងជើង ដើម្បីតាមដានសកម្មភាពនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។

ទន្ទឹមគ្នា ទីភ្នាក់ងារ IAEA ចាត់ទុកថា ការវិវត្តនៃកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង បានរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

យ៉ាងណា កូរ៉េខាងជើងនៅតែអះអាងថា ខ្លួនជារដ្ឋនុយក្លេអ៊ែរដែលមិនអាចផ្លាស់ប្តូរបាន និងថា ទីភ្នាក់ងារ IAEA គ្មានសិទ្ធិស្របច្បាប់ក្នុងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួនឡើយ ហើយទីក្រុងព្យុងយ៉ាងក៏មិនក្រោមសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ហៅកាត់ NPT ផងដែរ៕

ប្រភព ៖ Straits Times និង BBC ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា