អ៊ីរ៉ង់ព្រមានឆ្លើយតបដ៏ឆាប់រហ័ស, ធ្ងន់ធ្ងរ និងឈឺចាប់ជាងមុន ចំពោះការវាយប្រហាររបស់អាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ព្រមានឆ្លើយតបដ៏ឆាប់រហ័ស, ធ្ងន់ធ្ងរ និងឈឺចាប់ជាងមុន ចំពោះការវាយប្រហាររបស់អាមេរិក

អ៊ីរ៉ង់ព្រមានឆ្លើយតបដ៏ឆាប់រហ័ស, ធ្ងន់ធ្ងរ និងឈឺចាប់ជាងមុន ចំពោះការវាយប្រហាររបស់អាមេរិក

តេហេរ៉ង់ ៖ មន្ត្រីចរចាជាន់ខ្ពស់របស់អ៊ីរ៉ង់បានព្រមានពី «ការឆ្លើយតបដ៏ឆាប់រហ័ស, ធ្ងន់ធ្ងរ និងឈឺចាប់ជាងមុន» ចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក ខណៈដែលភាពតានតឹងរវាងភាគីទាំងពីរកំពុងកើនឡើង។

ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បានថ្លែងកាលពីថ្ងៃអាទិត្យថា អាមេរិកត្រូវតែយល់ដឹង មុនពេលដែលវាយឺតដែលថា ច្បាប់នៃល្បែងសង្គ្រាមបានផ្លាស់ប្តូរហើយ។

បើតាម CNA, ការលើកឡើងរបស់លោក Mohammad Bagher Ghalibaf បានធ្វើឡើង នៅជិតមួយសប្តាហ៍ បន្ទាប់ពីការប្រយុទ្ធគ្នារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានផ្ទុះឡើងវិញ និង នៅមួយថ្ងៃបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានប្រកាសថា ខ្លួនបានវាយប្រហារលើនាវាដឹកប្រេងរបស់អ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ទីក្រុងតេអេរ៉ង់មកលើនាវាចម្បាំងអាមេរិក នៅក្នុងដែនទឹកនៃតំបន់នោះ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ក៏បានរាយការណ៍ កាលពីថ្ងៃអាទិត្យផងដែរថា កងទ័ពជើងទឹករបស់ប្រទេសនេះបានវាយប្រហារលើនាវាអាមេរិកមួយគ្រឿងដែលបញ្ជាពីចម្ងាយ ខណៈដែលវាកំពុងព្យាយាមចូលទៅក្នុងច្រកសមុទ្រ Hormuz។ យ៉ាងណាមិញ យោធាសហរដ្ឋអាមេរិកបានបដិសេធការអះអាងនេះ។

លោកវរសេនីយ៍ឯក Tim Hawkins អ្នកនាំពាក្យរបស់បញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក ហៅកាត់ Centcom បាននិយាយថា «របាយការណ៍នេះមកពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ ហើយវាគឺជាការកុហកទាំងស្រុង» នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Associated Press៕

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា