UN ប្រកាសស្វាគមន៍ប្រេសិតពិសេសអាមេរិកទៅចរចាដល់រុស្ស៊ីនិងអ៊ុយក្រែនផ្ទួនៗគ្នា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
UN ប្រកាសស្វាគមន៍ប្រេសិតពិសេសអាមេរិកទៅចរចាដល់រុស្ស៊ីនិងអ៊ុយក្រែនផ្ទួនៗគ្នា

UN ប្រកាសស្វាគមន៍ប្រេសិតពិសេសអាមេរិកទៅចរចាដល់រុស្ស៊ីនិងអ៊ុយក្រែនផ្ទួនៗគ្នា

អ.ស.ប ៖ អង្គការសហប្រជាជាតិ កាលពីថ្ងៃអាទិត្យ ប្រកាសស្វាគមន៍រាល់កិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការចរចារវាងរុស្ស៊ី និងអ៊ុយក្រែន។ ការលើកឡើងនេះ ធ្វើឡើង ក្រោយពេលប្រេសិតពិសេស២រូបរបស់អាមេរិក បានអញ្ជើញទៅកាន់ទីក្រុងមូស្គូ និង ទីក្រុងកៀវ ផ្ទួនៗគ្នា កាលពីចុងសប្តាហ៍។

លោក Farhan Haq អ្នកនាំពាក្យរង អគ្គលេខាធិការអង្គការសហប្រជាជាតិបានប្រាប់ទៅកាន់ទីភ្នាក់ងារព័ត៌មាន TASS ថា អង្គការសហប្រជាជាតិគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដើម្បីរៀបចំកិច្ចចរចារវាងរុស្ស៊ី និងអ៊ុយក្រែន។

លោកបានមានប្រសាសន៍ថា «យើងលើកទឹកចិត្តរាល់កិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការចរចា រវាងអ៊ុយក្រែន និងសហព័ន្ធរុស្ស៊ី»។

លោកបានថ្លែងបែបនេះ នៅពេលធ្វើអត្ថាធិប្បាយលើដំណើរទស្សនកិច្ចរបស់លោក Steve Witkoff និង លោក Jared Kushner ដែលជាអ្នកចរចារបស់សហរដ្ឋអាមេរិក ទៅកាន់ទីក្រុងមូស្គូ និងទីក្រុងកៀវ។

លោក Yury Ushakov ជំនួយការប្រធានាធិបតីរុស្ស៊ី បានលើកឡើងថា លោក Witkoff និងលោក Kushner បានសន្យាថា នឹងលើកឡើងពីការវាយតម្លៃ របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ពាក់ព័ន្ធនឹងវិធីសាស្ត្រដែលអាចទៅរួច ក្នុងការដោះស្រាយជម្លោះ ក្នុងអំឡុងពេលកិច្ចពិភាក្សារបស់ពួកគេ នៅទីក្រុងកៀវ។

បើតាម anadolu, លោក Witkoff និង លោក Kushner បានចាកចេញពីទីក្រុងមូស្គូ ក្រោយបញ្ចប់ជំនួបនៅរុស្ស៊ី ហើយបន្តទៅបំពេញទស្សនកិច្ច នៅទីក្រុងកៀវ នាថ្ងៃអាទិត្យ៕

ប្រភព ៖ TASS _anadolu, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា