ក្រោយជួបលោក ពូទីន, បេសកជនពិសេសអាមេរិកបន្តជួបលោក ហ្សេលេនស្គី ដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រោយជួបលោក ពូទីន, បេសកជនពិសេសអាមេរិកបន្តជួបលោក ហ្សេលេនស្គី ដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

ក្រោយជួបលោក ពូទីន, បេសកជនពិសេសអាមេរិកបន្តជួបលោក ហ្សេលេនស្គី ដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

កៀវ ៖ បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff និងលោក Jared Kushner នៅថ្ងៃ អាទិត្យ បានធ្វើដំណើរទៅកាន់ទីក្រុងកៀវ និងជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ដើម្បីពិភាក្សាអំពីការស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ពួកគេមកកាន់អ៊ុយក្រែន ចាប់តាំងពីសង្គ្រាមទ្រង់ទ្រាយធំផ្ទុះឡើងក្នុងឆ្នាំ២០២២។ កិច្ចពិភាក្សានេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីបេសកជនអាមេរិកទាំងពីរបានជួបប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅទីក្រុងមូស្គូ សប្តាហ៍មុន។

លោក Witkoff បានពិពណ៌នាកិច្ចពិភាក្សាជាមួយលោក Zelensky ថា មានអត្ថន័យ និងសំខាន់ ខណៈលោក Kushner បញ្ជាក់ថា លោក Trump ចង់ស្វែងរកមិនត្រឹមតែការបញ្ចប់សង្គ្រាមបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតលក្ខខណ្ឌសម្រាប់សន្តិភាពយូរអង្វែងផងដែរ។

ជាមួយគ្នានេះ លោក Zelensky បានសម្តែងការស្វាគមន៍ចំពោះការមកដល់របស់បេសកជនពិសេសអាមេរិក និងបញ្ជាក់ថា អ៊ុយក្រែនចង់ធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើបាន ដើម្បីបញ្ចប់សង្គ្រាម។ ប៉ុន្តែលោកព្រមានថា សង្គ្រាមអាចបន្តចូលដល់រដូវរងា ប្រសិនបើមិនអាចសម្រេចកិច្ចព្រមព្រៀងបាន។

បើតាម Aljazeera, ដំណើរទស្សនកិច្ចរបស់លោក Witkoff និងលោក Kushner ទៅកាន់ទីក្រុងកៀវ បង្ហាញពីការបន្តកិច្ចខិតខំរបស់រដ្ឋបាលលោក Trump ក្នុងការស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ។

យ៉ាងណា ភាគីជម្លោះទាំងពីរនៅតែមានភាពខុសគ្នាខ្លាំង ទៅលើបញ្ហាទឹកដី និងលក្ខខណ្ឌសន្តិភាព ដូច្នេះការឈានទៅរកកិច្ចព្រមព្រៀងចុងក្រោយនៅតែមានភាពមិនប្រាកដប្រជា។

មកទល់ពេលនេះ ភ្លើងជម្លោះរវាងគូសត្រូវស៊ីសាច់ហុតឈាមទាំងពីរ ដែលឆាបឆេះឡើងបណ្តាលមកពីការលើកទ័ពរបស់រុស្ស៊ីចូលលុកលុយទៅក្នុងទឹកដីអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ នៅមិនទាន់មានសញ្ញារលត់ទៅវិញ ឬលទ្ធផលចាញ់ឈ្នះច្បាស់លាស់នៅឡើយនោះទេ ៕

ប្រភព ៖ Aljazeera ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា