ប្រទេសឥស្លាមធំៗទាំង ៨ រួមគ្នាថ្កោលទោស អ៊ីស្រាអែល ជុំវិញផែនការបណ្តេញប្រជាជនហ្គាហ្សា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រទេសឥស្លាមធំៗទាំង ៨ រួមគ្នាថ្កោលទោស អ៊ីស្រាអែល ជុំវិញផែនការបណ្តេញប្រជាជនហ្គាហ្សា

ប្រទេសឥស្លាមធំៗទាំង ៨ រួមគ្នាថ្កោលទោស អ៊ីស្រាអែល ជុំវិញផែនការបណ្តេញប្រជាជនហ្គាហ្សា

រីយ៉ាដ ៖ ប្រទេសឥស្លាមធំៗទាំង ៨ នៅថ្ងៃ អាទិត្យ បានរួមគ្នាថ្កោលទោសយ៉ាងខ្លាំងលើអ៊ីស្រាអែល ដើម្បីឆ្លើយតបផែនការប៉ុនប៉ងបណ្តេញប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សា ដោយនិយាយថា សកម្មភាពនេះ កំពុងប៉ះពាល់ដល់សន្តិភាពនៅក្នុងដែនដីនេះ ដែលគាំទ្រដោយសហរដ្ឋអាមេរិក ។

បើតាម Straits Times, ក្រុមរដ្ឋមន្ត្រីការបរទេសនៃប្រទេសអារ៉ាប់ និងមូស្លីមធំៗទាំង ៨ នេះ រួមមាន អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប ហ្សកដានី អេមីរ៉ាតអារ៉ាប់រួម កាតា ប៉ាគីស្ថាន ឥណ្ឌូណេស៊ី និងតួកគីយ៉េ ។

ប្រទេសឥស្លាមធំៗទាំងនេះ ព្រមានធ្ងន់ៗថា ការបង្ខំប្រជាជនប៉ាឡេស្ទីនឱ្យចាកចេញពីទឹកដីរបស់ពួកគេ នឹងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាព និងផ្ទុយនឹងគោលការណ៍ប្រឆាំងការបង្ខំឱ្យផ្លាស់ទីលំនៅ ដោយពួកគេនិយាយថា មានចែងច្បាស់នៅក្នុងផែនការសន្តិភាពដែលគាំទ្រដោយលោកប្រធានាធិបតី Donald Trump ។

ប្រតិកម្មខ្លាំងៗរបស់ប្រទេសឥស្លាមធំៗទាំង ៨ កើតឡើងក្រោយរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយនៅថ្ងៃទី២ ខែកញ្ញាថា រដ្ឋាភិបាលមានផែនការជម្លៀសប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សា ប៉ុន្តែកំពុងរង់ចាំការអនុម័តពីសហរដ្ឋអាមេរិក អំពីទីតាំងដែលត្រូវផ្លាស់ប្តូរទីលំនៅប្រជាជននៃដែនដីនេះ ។

មួយថ្ងៃក្រោយមក រដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែល លោក Itamar Ben Gvir អះអាងថា ផែនការនេះ មានបំណងបណ្តេញប្រជាជនប៉ាឡេស្ទីនចំនួន ២៥០,០០០ នាក់ចេញពីតំបន់ហ្គាហ្សានៅក្នុងឆ្នាំដំបូង ។ បន្ទាប់មក នឹងបន្តបណ្តេញប្រជាជនដែលនៅសល់ប្រមាណ ២ លាននាក់ទៀត ក្នុងរយៈពេល៦ឆ្នាំបន្ទាប់ ។

យ៉ាងណា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ៊ីស្រាអែល លោក Mike Huckabee ប្រកាសបដិសេធថា មិនមានផែនការរបស់អ៊ីស្រាអែល ដើម្បីបង្ខំប្រជាជនប៉ាឡេស្ទីនឱ្យចាកចេញពីតំបន់ហ្គាហ្សានោះទេ ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា