រុស្ស៊ី ចោទ អាល្លឺម៉ង់ ចង់ប្រកាសសង្គ្រាម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ចោទ អាល្លឺម៉ង់ ចង់ប្រកាសសង្គ្រាម

រុស្ស៊ី ចោទ អាល្លឺម៉ង់ ចង់ប្រកាសសង្គ្រាម

មូស្គូ ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅថ្ងៃ អាទិត្យ បានចាត់ទុកការចោទប្រកាន់របស់អាល្លឺម៉ង់ និងលោកខាងលិច ដែលថា រុស្ស៊ីពាក់ព័ន្ធនឹងឧប្បត្តិហេតុយន្តហោះគ្មានមនុស្សបើកនៅអាកាសយានដ្ឋាន Leipzig/Halle ថា ជាការចង់ប្រកាសសង្គ្រាមដ៏ពិតប្រាកដ ។

បើតាម Straits Times, ប្រមុខការទូតកំពូលរុស្ស៊ីរូបនេះ ថែមទាំងបានរិះគន់ធ្ងន់ៗលើអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ចំពោះគោលនយោបាយពង្រឹងសមត្ថភាពយោធាអាល្លឺម៉ង់ ដើម្បីក្លាយជាមហាអំណាចនាំមុខគេនៅអឺរ៉ុបម្តងទៀត ដោយលោក Lavrov អះអាងថា តាមពិតទៅ អាល្លឺម៉ង់ចង់ប្រកាសសង្គ្រាមជាមួយរុស្ស៊ី ។

ប្រតិកម្មខ្លាំងៗរបស់រុស្ស៊ី កើតឡើងក្រោយភាគីអាល្លឺម៉ង់ចោទថា រុស្ស៊ីជាអ្នកទទួលខុសត្រូវ ចំពោះការវាយប៉ុនប៉ងវាយប្រហារដោយយន្តហោះដ្រូននៅអាកាសយានដ្ឋាន Leipzig/Halle កាលពីខែមុន ហើយថែមទាំងបានចាត់វិធានការឆ្លើយតបប្រឆាំងនឹងទីក្រុងមូស្គូ។

វិធានការទាំងនោះ រួមមានការបិទអគ្គកុងស៊ុលរុស្ស៊ីនៅទីក្រុង Bonn ត្រឹមថ្ងៃទី ១៨ ខែកញ្ញា, ការបញ្ចប់កិច្ចព្រមព្រៀងអាល្លឺម៉ង់-រុស្ស៊ីឆ្នាំ២០១១ ស្តីពីមជ្ឈមណ្ឌលវប្បធម៌ និងការបង្ខំឱ្យបិទមជ្ឈមណ្ឌលវប្បធម៌រុស្ស៊ីនៅទីក្រុងBerlin ។

បន្ថែមលើនេះ អាល្លឺម៉ង់ក៏បានបង្គាប់ឱ្យបុគ្គលិក និងគ្រួសាររបស់ពួកគេចាកចេញទៅកាន់ប្រទេសរុស្ស៊ីវិញឱ្យបានឆាប់បំផុតផងដែរ ។

យ៉ាងណា ភាគីរុស្ស៊ីបានប្រកាសច្រានចោលការចោទប្រកាន់របស់អាល្លឺម៉ង់ ដោយនិយាយថា គ្មានមូលដ្ឋាន ហើយបានចោទបកទៅកាន់ទីក្រុងប៊ែរឡាំងវិញថា កំពុងបង្កើតភស្តុតាង ដើម្បីទម្លាក់កំហុសលើទីក្រុងមូស្គូចំពោះការវាយប្រហារនេះ ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា