ធ្លាក់យន្តហោះយោធាក្រិច ពេលហោះសម្តែង ស្លាប់អ្នកបើកបរ២នាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ធ្លាក់យន្តហោះយោធាក្រិច ពេលហោះសម្តែង ស្លាប់អ្នកបើកបរ២នាក់

ធ្លាក់យន្តហោះយោធាក្រិច ពេលហោះសម្តែង ស្លាប់អ្នកបើកបរ២នាក់

អាថែន ៖ យន្តហោះយោធា F-4 Phantom របស់ប្រទេសក្រិក បានធ្លាក់ក្នុងអំឡុងពេលការសម្ដែងហោះហើរ នៅជិតរដ្ឋធានីអាថែន កាលពីថ្ងៃសៅរ៍ បណ្តាលឱ្យអ្នកបើកបរយន្តហោះទាំងពីរនាក់ស្លាប់។

ទីភ្នាក់ងារព័ត៌មានក្រិក ANA បានរាយការណ៍ថា យន្តហោះយោធាមួយគ្រឿងនេះបានធ្លាក់ នៅឯមូលដ្ឋានទ័ពមួយកន្លែង។ ស្ថានភាពនៃការធ្លាក់នេះមិនទាន់ច្បាស់លាស់នៅឡើយទេ ប៉ុន្តែអ្នកបើកបរយន្តហោះទាំងពីរមិនបានប្រើប្រាស់ប្រព័ន្ធលោតចេញពីយន្តហោះ នោះទេ។

អ្នកសារព័ត៌មានម្នាក់មក ពីស្ថានីយ៍ផ្សព្វផ្សាយសាធារណៈ ERT ដែលស្ថិតនៅកន្លែងកើតហេតុបាននិយាយថា យន្តហោះនោះទើបតែហោះឡើងបានបន្តិច បាត់បង់ម្ចាស់ការ ក៏ស្រាប់តែធ្លាក់ចុះមកក្រោម។

មានការផ្ទុះមួយបានកើតឡើងភ្លាមៗ បន្ទាប់ពីការធ្លាក់យន្តហោះ ដែលបានកើតឡើងនៅចំពោះមុខទស្សនិកជនរាប់ពាន់នាក់ដែលកំពុងទស្សនាព្រឹត្តិការណ៍ប្រចាំឆ្នាំ Athens Flying Week។

ការសម្ដែងហោះហើរត្រូវបានលុបចោល ហើយរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Nikos Dendias បានលុបចោលដំណើរទស្សនកិច្ចទៅកាន់ពិព័រណ៍អន្តរជាតិ នៅទីក្រុង Thessaloniki ដើម្បីចុះទៅពិនិត្យមើលកន្លែងកើតហេតុ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា