លោក ត្រាំ ប្រកាសពីការរកឃើញផ្លូវឆ្ពោះទៅរកសន្តិភាព រុស្ស៊ី-អ៊ុយក្រែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ប្រកាសពីការរកឃើញផ្លូវឆ្ពោះទៅរកសន្តិភាព រុស្ស៊ី-អ៊ុយក្រែន

លោក ត្រាំ ប្រកាសពីការរកឃើញផ្លូវឆ្ពោះទៅរកសន្តិភាព រុស្ស៊ី-អ៊ុយក្រែន

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា លោកមានគំនិតអំពីលទ្ធភាពនៃការបង្កើតសន្តិភាព រវាងរុស្ស៊ី និងអ៊ុយក្រែនហើយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Tass នៅថ្ងៃសៅរ៍នេះ។

បើតាមសារព័ត៌មានរុស្ស៊ីមួយនេះ, ប្រធានាធិបតី Donald Trump បានថ្លែងថា សហរដ្ឋអាមេរិកមានគំនិតអំពីទម្រង់នៃកិច្ចព្រមព្រៀងសន្តិភាព ដែលអាចកើតមានរវាងរុស្ស៊ី និងអ៊ុយក្រែន ក្នុងអំឡុងពេលសន្ទនាជាមួយអ្នកសារព័ត៌មាន នៅឯសេតវិមាន។

លោក Trump ត្រូវបានគេសួរថា តើតាមទស្សនៈរបស់ទីក្រុងវ៉ាស៊ីនតោន កិច្ចព្រមព្រៀងដែលអាចទៅរួចសម្រាប់ការដោះស្រាយវិបត្តិនៅអ៊ុយក្រែន គួរតែរួមបញ្ចូលអ្វីខ្លះ។ មេដឹកនាំអាមេរិករូបនេះបានឆ្លើយតបថា «យើងមានគំនិតសម្រាប់សន្តិភាព» ដោយមិនបានផ្តល់ព័ត៌មានលម្អិតអ្វីឡើយ។

មេដឹកនាំអាមេរិករូបនេះបានថ្លែងម្តងទៀតថា លោកធ្លាប់បានដោះស្រាយជម្លោះសង្គ្រាមចំនួន ៨ រួចមកហើយ ខណៈដែលលោកទទួលស្គាល់ថា លោកចាត់ទុកការដោះស្រាយវិបត្តិនៅអ៊ុយក្រែនថាជាកិច្ចការដ៏សាមញ្ញបំផុត។

លោកប្រធានាធិបតី Donald Trump បានលើកឡើងថា ដំណោះស្រាយនេះត្រូវបានរារាំងដោយ «បញ្ហានៃបុគ្គលិកលក្ខណៈ» រវាងថ្នាក់ដឹកនាំនៃប្រទេសរុស្ស៊ី និងអ៊ុយក្រែន។ លោក Trump បាននិយាយថា «ពួកគេមានការស្អប់ខ្ពើមគ្នាខ្លាំង ហើយវាជាឧបសគ្គរារាំងពួកគេ»។ នេះបើតាម Tass ដដែល។

ការលើកឡើងនេះ ធ្វើឡើង ស្របពេលដែល គេហទំព័រព័ត៌មានអាមេរិក Axios បានរាយការណ៍ដោយដកស្រង់ប្រភពព័ត៌មាន នៅក្នុងរដ្ឋបាលអាមេរិកដែលបានថា បេសកជនអាមេរិក ចំនួន ២រូប ត្រូវធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីផង និង អ៊ុយក្រែនផង នៅចុងសប្តាហ៍នេះ ក្នុងគោលបំណង ចរចារកដំណោះស្រាយចំពោះសង្គ្រាម ដែលអូសបន្លាយពេលចូលដល់ឆ្នាំទី៥មួយនេះ៕

ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា