ជប៉ុនព្រមានកម្រិតខ្ពស់បំផុតអំពីការបាក់ដីនៅទីប្រជុំជន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុនព្រមានកម្រិតខ្ពស់បំផុតអំពីការបាក់ដីនៅទីប្រជុំជន

ជប៉ុនព្រមានកម្រិតខ្ពស់បំផុតអំពីការបាក់ដីនៅទីប្រជុំជន

តូក្យូ ៖ ទីភ្នាក់ងារឧតុនិយមជប៉ុន ហៅកាត់ JMA បានចេញការព្រមានកម្រិតខ្ពស់បំផុត អំពីការបាក់ដីសម្រាប់ទីប្រជុំជន Yakushima ស្ថិតក្នុងខេត្ត Kagoshima នាថ្ងៃសៅរ៍នេះ ពោលគឺបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងកម្រិតកំណត់ត្រាថ្មី។

បើតាម anadolu, អាជ្ញាធរជាតិទទួលបន្ទុកផ្នែកឧតុនិយម និងការតាមដានភូគព្ភសាស្ត្របានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «មានលទ្ធភាពខ្ពស់ណាស់ដែលគ្រោះមហន្តរាយបានកើតឡើងរួចហើយ នៅក្នុងតំបន់ដែលត្រូវបានកំណត់ថា ជាតំបន់ប្រឈមនឹងហានិភ័យនៃការបាក់ដី» ដោយកត់សម្គាល់ថា បរិមាណទឹកភ្លៀងនេះគឺ «មិនធ្លាប់មានពីមុនមក»។

ទីភ្នាក់ងារនេះបានសង្កត់ធ្ងន់ថា អាយុជីវិតរបស់ប្រជាពលរដ្ឋកំពុងស្ថិតក្នុង «គ្រោះថ្នាក់ជាបន្ទាន់» ហើយពួកគេត្រូវតែចាត់វិធានការភ្លាមៗដើម្បីធានាសុវត្ថិភាព ខណៈដែលព្យុះនៅតែបន្តកើតមាន។

អាជ្ញាធរបានណែនាំប្រជាពលរដ្ឋថា ប្រសិនបើការធ្វើដំណើរទៅកាន់មជ្ឈមណ្ឌលជម្លៀសខ្លួនដែលបានកំណត់មានហានិភ័យខ្លាំងពេក, ពួកគេគួរតែផ្លាស់ទៅកាន់អគារដែលស្ថិតនៅឆ្ងាយពីជម្រាលភ្នំ និងស្ទឹង។

ទីភ្នាក់ងារឧតុនិយម JMA បានព្រមានថា ការរង់ចាំរហូតដល់មានការចេញសេចក្តីព្រមានពិសេស ទាល់តែពេលនោះទើបធ្វើសកម្មភាព គឺជារឿយៗ មានន័យថា វាហួសពេលទៅហើយក្នុងការគេចចេញដោយសុវត្ថិភាព។

ទីភ្នាក់ងារនេះបានបន្ថែមថា «ដើម្បីការពារអាយុជីវិតរបស់អ្នក និងមនុស្សជាទីស្រឡាញ់របស់អ្នក សូមកុំរង់ចាំ ព្រមទាំង បានអំពាវនាវឱ្យសាធារណជនអនុវត្តតាមការណែនាំរបស់អាជ្ញាធរ»៕

ប្រភព ៖ anadolu ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា