អ៊ីរ៉ង់ ថា ទីតាំងផលិតមីស៊ីលត្រូវបានប្តូរទៅកន្លែងមានសុវត្ថិភាពខ្ពស់ និងបំពាក់បច្ចេកវិទ្យាទំនើបបំផុត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ថា ទីតាំងផលិតមីស៊ីលត្រូវបានប្តូរទៅកន្លែងមានសុវត្ថិភាពខ្ពស់ និងបំពាក់បច្ចេកវិទ្យាទំនើបបំផុត

អ៊ីរ៉ង់ ថា ទីតាំងផលិតមីស៊ីលត្រូវបានប្តូរទៅកន្លែងមានសុវត្ថិភាពខ្ពស់ និងបំពាក់បច្ចេកវិទ្យាទំនើបបំផុត

តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់បានផ្លាស់ប្តូរទីតាំងផលិតមីស៊ីលរបស់ខ្លួន ទៅកាន់កន្លែងដែលមានសុវត្ថិភាពខ្ពស់ជាងមុន និងកំពុងបំពាក់បច្ចេកវិទ្យាទំនើបបំផុត ។ នេះបើតាមការអះអាងរបស់ទីប្រឹក្សារបស់មេបញ្ជាការកំពូលនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ កាលពីថ្ងៃចន្ទ។

លោក Mohammad Reza Naqdi ទីប្រឹក្សារបស់មេបញ្ជាការកំពូលនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ហៅកាត់ IRGC ដែលជាកងកម្លាំងពិសេសរបស់កងទ័ពអ៊ីរ៉ង់ បាននិយាយ នៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍ Al Mayadeen ថា «គុណសម្បត្តិរបស់អ៊ីរ៉ង់ នៅក្នុងសង្គ្រាមនេះ គឺអាវុធទាំងអស់ត្រូវបានផលិតឡើងនៅក្នុងប្រទេស។ រាល់ទីតាំងផលិតកម្មត្រូវបានរៀបចំឡើងវិញ និងផ្លាស់ប្តូរទៅកាន់កន្លែងដែលមានសុវត្ថិភាពបំផុត ហើយបច្ចុប្បន្ន កំពុងដំណើរការដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុត ដើម្បីផលិតឱ្យបានកាន់តែច្រើនថែមទៀត»។

លោកបានកត់សម្គាល់ថា ទីតាំងផលិតកម្មចាស់ៗមួយចំនួនមានភាពងាយរងគ្រោះ ដោយសារទីតាំងពិតប្រាកដរបស់វាត្រូវបានគេដឹង។ ប៉ុន្តែ នៅពេលនេះ លោកបានបញ្ជាក់ថា អ៊ីរ៉ង់បានរៀនសូត្រពីមេរៀននោះហើយ។

បើតាម Tass , កាលពីថ្ងៃទី ១២ ខែសីហា លោក Naqdi ធ្លាប់បាននិយាយថា ទីក្រុងតេហេរ៉ង់ផលិតមីស៊ីលក្នុងចំនួនច្រើនជាងចំនួនដែលខ្លួនប្រើប្រាស់ដើម្បីវាយប្រហារសត្រូវ។ លោកបានប្តេជ្ញាថា អ៊ីរ៉ង់នឹងបន្តផលិតមីស៊ីល ទោះបីជា «សង្គ្រាមនេះអូសបន្លាយពេលជាច្រើនឆ្នាំក៏ដោយ»៕

ប្រភព ៖ Tass, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា