អឺរ៉ុប ជំរុញ អ៊ីរ៉ង់ បញ្ឈប់កម្មវិធីនុយក្លេអ៊ែរ មីស៊ីលផ្លោង និងបញ្ជូនជំនួយយោធាដល់ រុស្ស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អឺរ៉ុប ជំរុញ អ៊ីរ៉ង់ បញ្ឈប់កម្មវិធីនុយក្លេអ៊ែរ មីស៊ីលផ្លោង និងបញ្ជូនជំនួយយោធាដល់ រុស្ស៊ី

អឺរ៉ុប ជំរុញ អ៊ីរ៉ង់ បញ្ឈប់កម្មវិធីនុយក្លេអ៊ែរ មីស៊ីលផ្លោង និងបញ្ជូនជំនួយយោធាដល់ រុស្ស៊ី

ព្រុចសែល ៖ សហភាពអឺរ៉ុបបានអំពាវនាវជាថ្មីកាលពីថ្ងៃ ចន្ទ ឱ្យប្រទេសអ៊ីរ៉ង់បញ្ឈប់ការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន ព្រមទាំងជំរុញឱ្យបញ្ចប់សកម្មភាពបង្កអស្ថិរភាពក្នុងតំបន់ និងការផ្តល់ជំនួយយោធាដល់ប្រទេសរុស្ស៊ី ។

ក្នុងពេលជាមួយគ្នានេះ សហភាពអឺរ៉ុបថែមទាំងបានបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីស្វែងរកដំណោះស្រាយសន្តិភាព និងរក្សាស្ថិរភាពក្នុងតំបន់ផងដែរ ។

នៅក្នុងថ្លែងការណ៍ដែលចេញផ្សាយ មុនកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ G20 នៅសហរដ្ឋអាមេរិក នាថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា សហភាពអឺរ៉ុបក៏បានអំពាវនាវឱ្យអ៊ីរ៉ង់បញ្ឈប់អំពើហិង្សា ក៏ដូចចាការបង្រ្កាបយ៉ាងចាស់ដៃប្រឆាំងនឹងប្រជាជនខ្លួនឯង ។

ប្លុកមានរដ្ឋសមាជិក ២៧ ប្រទេសមួយនេះ សង្កត់ធ្ងន់ថា កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតជាបន្តបន្ទាប់ គឺជារឿងចាំបាច់ ដើម្បីឈានទៅដល់ដំណោះស្រាយសន្តិភាព និងស្តារស្ថិរភាពក្នុងតំបន់ឡើងវិញ ។

ជាពិសេស ធានាបាននូវសេរីភាពពេញលេញ នៃការធ្វើនាវាចរណ៍ ព្រមទាំងការដឹកជញ្ជូនដោយសុវត្ថិភាពឆ្លងកាត់ច្រកសមុទ្រ Hormuz ។

យ៉ាងណា សហភាពអឺរ៉ុបនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក និងដៃគូក្រុមប្រទេស G7 ព្រមទាំងដៃគូអន្តរជាតិផ្សេងទៀត ដើម្បីរក្សាសម្ពាធលើអ៊ីរ៉ង់ ហើយរួមចំណែកដល់ការកាត់បន្ថយភាពតានតឹង ព្រមទាំងស្ថិរភាពក្នុងតំបន់ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា