ព្រះមហាក្សត្រ និងព្រះមហាក្សត្រី យាងទៅពិនិត្យព្រះរាជសុខភាពនៅចិន ថ្ងៃស្អែកនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្រះមហាក្សត្រ និងព្រះមហាក្សត្រី យាងទៅពិនិត្យព្រះរាជសុខភាពនៅចិន ថ្ងៃស្អែកនេះ

ព្រះមហាក្សត្រ និងព្រះមហាក្សត្រី យាងទៅពិនិត្យព្រះរាជសុខភាពនៅចិន ថ្ងៃស្អែកនេះ

ព្រះមហាក្សត្រកម្ពុជា និងព្រះមហាក្សត្រី នឹងយាងទៅប្រទេសចិននៅថ្ងៃអង្គារស្អែកនេះ ដើម្បីពិនិត្យព្រះរាជសុខភាព។

ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នឹងយាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន នាថ្ងៃអង្គារស្អែកនេះ។

ក្នុងព្រះរាជសារចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី បានសូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ តទៅ ដើម្បីធ្វើដំណើរទៅពិនិត្យព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ។

នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលភារកិច្ចជាប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ។

សូមរំលឹកថា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ តែងយាងទៅប្រទេសចិនជាទៀងទាត់២ដងក្នុង១ឆ្នាំ ដើម្បីពិនិត្យព្រះរាជសុខភាព និងព្យាបាលព្រះរោគទៅតាមការយាង និងការរៀបចំ យ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញៗរបស់ចិន ។

ការយាងទៅចិនលើកចុងក្រោយរបស់ព្រះមហាក្សត្រ គឺនៅចុងខែកុម្ភៈឆ្នាំនេះ ដើម្បីព្យាបាលមហារីកក្រពេញប្រូស្តាត ដោយការវះកាត់។ បន្ទាប់ពីគង់ប្រថាប់ព្យាបាលព្រះរោគដោយជោគជ័យអស់រយៈពេលជាង៤ខែ ព្រះមហាក្សត្រ និងព្រះមហាត្សត្រី បានយាងត្រឡប់មកមាតុប្រទេសវិញកាលពីថ្ងៃទី៣ ខែកក្កដាកន្លងទៅ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា