រុស្ស៊ី ចោទ អាមេរិក ចាត់ទុក អឺរ៉ុប ជាសមរភូមិនុយក្លេអ៊ែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ចោទ អាមេរិក ចាត់ទុក អឺរ៉ុប ជាសមរភូមិនុយក្លេអ៊ែរ

រុស្ស៊ី ចោទ អាមេរិក ចាត់ទុក អឺរ៉ុប ជាសមរភូមិនុយក្លេអ៊ែរ

មូស្គូ ៖ លោក Andrey Belousov ឯកអគ្គរដ្ឋទូតប្រចាំការនៃក្រសួងការបរទេសរុស្ស៊ី នៅថ្ងៃ អាទិត្យ បានចោទប្រកាន់សហរដ្ឋអាមេរិកចំៗថា មហាអំណាចពិភពលោកមួយនេះ កំពុងចាត់ទុកទ្វីបអឺរ៉ុប ជាសមរភូមិនុយក្លេអ៊ែរដ៏មានសក្តានុពល ។

ការចោទប្រកាន់របស់រុស្ស៊ីនេះ ធ្វើឡើងចំពេលមានសេចក្តីរាយការណ៍ថា សហរដ្ឋអាមេរិកនៅតែបន្តរក្សាទុកអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសសមាជិកសហភាពអឺរ៉ុប ជាផ្នែកនៃការរៀបចំការរារាំងនុយក្លេអ៊ែររបស់អង្គការណាតូ ។

ជាការឆ្លើយតប លោក Belousov បានបញ្ជាក់ក្នុងបទសម្ភាសន៍ជាមួយ RT ថា ការជំរុញរបស់ទីក្រុងវ៉ាស៊ីនតោនឱ្យមានការពិភាក្សាអំពីអាវុធនុយក្លេអ៊ែរមិនមែនយុទ្ធសាស្ត្ររបស់រុស្ស៊ី បានសបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងគិតគូរយ៉ាងម៉ត់ចត់អំពីលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅក្នុងតំបន់អឺរ៉ុប ។

លោក Belousov និយាយថា សហរដ្ឋអាមេរិកកំពុងព្យាយាមបង្វែរការយកចិត្តទុកដាក់ ពីហានិភ័យដែលរុស្ស៊ីយល់ថា កើតចេញពីការដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់ទីក្រុងវ៉ាស៊ីនតោននៅអឺរ៉ុប និងការរៀបចំការចែករំលែកនុយក្លេអ៊ែររបស់អង្គការណាតូ ។

លោក Belousov សង្កត់ធ្ងន់ថា ការពង្រីកការធ្វើសមយុទ្ធ និងការចូលរួមរបស់សមាជិកណាតូបន្ថែមទៀត ក្នុងសកម្មភាពពាក់ព័ន្ធនឹងសមត្ថភាពនុយក្លេអ៊ែរ អាចបង្កើនហានិភ័យ និងភាពតានតឹងនៅអឺរ៉ុប ។

ទន្ទឹមគ្នា មន្ត្រីរុស្ស៊ីរូបនេះក៏បានព្រមានថា ទីក្រុងមូស្គូនឹងឆ្លើយតបទៅនឹងការវិវត្តថ្មីៗផ្នែកអាវុធយុទ្ធសាស្ត្រ តាមរយៈវិធានការនយោបាយ ការទូត និងបច្ចេកទេសយោធា ដើម្បីរក្សាតុល្យភាពយុទ្ធសាស្ត្រ និងការពារសន្តិសុខជាតិ ។

យ៉ាងណា លោកថា រុស្ស៊ីនៅតែបើកចំហ ចំពោះការស្តារការសន្ទនាយុទ្ធសាស្ត្រជាមួយសហរដ្ឋអាមេរិកឡើងវិញ ប៉ុន្តែការចរចានាពេលអនាគត គួរតែផ្អែកលើគោលការណ៍សន្តិសុខស្មើភាពគ្នា ហើយត្រូវដោះស្រាយកត្តាទាំងអស់ ដែលប៉ះពាល់ដល់ស្ថិរភាពយុទ្ធសាស្ត្រ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា