ហ្វាំងឡង់ ថា រុស្ស៊ី នឹងមិនប្រើអាវុធនុយក្លេអ៊ែរវាយ អ៊ុយក្រែន ឬ NATO ឡើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ហ្វាំងឡង់ ថា រុស្ស៊ី នឹងមិនប្រើអាវុធនុយក្លេអ៊ែរវាយ អ៊ុយក្រែន ឬ NATO ឡើយ

ហ្វាំងឡង់ ថា រុស្ស៊ី នឹងមិនប្រើអាវុធនុយក្លេអ៊ែរវាយ អ៊ុយក្រែន ឬ NATO ឡើយ

ហែលស៊ីនគី ៖ ប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb បានថ្លែងថា លោកមិនរំពឹងថា ប្រទេសរុស្ស៊ីនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៊ុយក្រែន ឬបើកការវាយប្រហារលើប្រទេសសមាជិកអង្គការ NATO នោះទេ។

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Blid ចាក់ផ្សាយកាលពីសប្តាហ៍មុន មេដឹកនាំហ្វាំងឡាំងរូបនេះ អះអាងថា សមត្ថភាពរារាំងរបស់អង្គការណាតូមានកម្លាំងខ្លាំង ហើយរុស្ស៊ីគ្មានហេតុផលណាមួយ ក្នុងការសាកល្បងការប្តេជ្ញាចិត្តរបស់សម្ព័ន្ធភាពយោធាដ៏មានឥទ្ធិពលនេះឡើយ ។

ម្យ៉ាងវិញទៀត លោក Stubb បានសង្កត់ធ្ងន់ថា ប្រទេសចិនក៏អាចជាកម្លាំងរារាំងដ៏សំខាន់មួយ ចំពោះការសម្រេចចិត្តរបស់រុស្ស៊ី ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរផងដែរ ។

យ៉ាងណា ប្រធានាធិបតីហ្វាំងឡង់មានវ័យ៥៨ឆ្នាំរូបនេះ បានអំពាវនាវឱ្យអឺរ៉ុប ត្រៀមខ្លួន សម្រាប់ស្ថានភាពអាក្រក់បំផុត ទោះបីជាលោកវាយតម្លៃថា លទ្ធភាពនៃការពង្រីកសង្គ្រាមរបស់រុស្ស៊ីជាមួយអង្គការណាតូ ឬការប្រើប្រាស់អាវុធនុយក្លេអ៊ែរមានកម្រិតទាបក៏ដោយ ៕

ប្រភព ៖ Kyiv independent ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា