កូរ៉េខាងជើង ដកតំណែងរដ្ឋមន្រ្តីការពារជាតិ ដើម្បីរៀបចំក្បាលម៉ាស៊ីនយោធាឡើងវិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងជើង ដកតំណែងរដ្ឋមន្រ្តីការពារជាតិ ដើម្បីរៀបចំក្បាលម៉ាស៊ីនយោធាឡើងវិញ

កូរ៉េខាងជើង ដកតំណែងរដ្ឋមន្រ្តីការពារជាតិ ដើម្បីរៀបចំក្បាលម៉ាស៊ីនយោធាឡើងវិញ

ព្យុងយ៉ាង ៖ លោក No Kwang Chol ត្រូវបានដកចេញពីតំណែងរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើង ដែលនេះជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធ និងផ្លាស់ប្តូរក្បាលម៉ាស៊ីនក្នុងជួរថ្នាក់ដឹកនាំយោធារបស់រដ្ឋមានអាវុធនុយក្លេអ៊ែរមួយនេះ ។

ផែនការរុះរើរចនាសម្ព័ន្ធនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការយោធាមជ្ឈិមបក្សអាណត្តិទី៩ កាលពីថ្ងៃ សៅរ៍ ដោយមានការដឹកនាំផ្ទាល់ពីមេដឹកនាំកំពូលកូរ៉េខាងជើង លោក Kim Jong Un ។

បើតាម AFP, លោក Kim Song Gi ដែលជានាយកនៃអគ្គនាយកដ្ឋាននយោបាយនៃកងទ័ពប្រជាជនកូរ៉េ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិថ្មីជំនួសលោក No Kwang Chol ។

ជាមួយគ្នានេះ អ្នកវិភាគមើលឃើញថា ការរុះរើក្បាលម៉ាស៊ីនដឹកនាំយោធាជាញឹកញាប់របស់កូរ៉េខាងជើង គឺដើម្បីពង្រឹងវិន័យផ្ទៃក្នុង បង្កើនទំនើបកម្មនៃប្រព័ន្ធអាវុធ និងធានាភាពស្មោះត្រង់ដាច់ខាតចំពោះមេដឹកនាំកំពូល ។

ការផ្លាស់ប្តូរនេះ ក៏កើតឡើងចំពេលដែលកូរ៉េខាងជើងកំពុងផ្តោតកាន់តែខ្លាំងលើ ការអភិវឌ្ឍបច្ចេកវិទ្យាការពារជាតិ និងប្រព័ន្ធអាវុធថ្មីៗ ។

ជាក់ស្តែង កាសែត KCNA រាយការណ៍ថា លោក Kim Jong Un បានផ្តល់កិត្តិយសយ៉ាងខ្លាំង ដល់អ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ និងមន្ត្រីដែលបានចូលរួមក្នុងការអភិវឌ្ឍបច្ចេកវិទ្យាយោធា ។

ចំណែក កាលពីចុងខែមិថុនា មេដឹកនាំកំពូលកូរ៉េខាងជើងរូបនេះ ក៏បានចុះពិនិត្យមើលផ្ទាល់ការបាញ់សាកល្បងប្រព័ន្ធរ៉ុក្កែតពហុកាណុង និងកាំភ្លើងធំចម្ងាយឆ្ងាយប្រភេទថ្មីផងដែរ ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា