អ៊ីរ៉ង់ ហៅទណ្ឌកម្មរបស់ អាមេរិក ជា “អំពើ​ភេរវកម្ម​សេដ្ឋកិច្ច” | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ហៅទណ្ឌកម្មរបស់ អាមេរិក ជា “អំពើ​ភេរវកម្ម​សេដ្ឋកិច្ច”

អ៊ីរ៉ង់ ហៅទណ្ឌកម្មរបស់ អាមេរិក ជា “អំពើ​ភេរវកម្ម​សេដ្ឋកិច្ច”

តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់ ប្រកាសថា យុទ្ធនាការដាក់សម្ពាធ “Operation Economic Outcast” របស់​អាមេរិកប្រឆាំង​នឹង​ទីក្រុង​តេហេរ៉ង់ បាន​រំលោភ​បំពានលើ​ច្បាប់​អន្តរជាតិ ហើយ​បាន​ពិពណ៌នា​អំពី​ការ​បង្កើន​ទណ្ឌកម្ម​ចុងក្រោយ​នេះ​ថា​ ជា “អំពើ​ភេរវកម្ម​សេដ្ឋកិច្ច” ។
 
ប្រតិកម្មខ្លាំងៗរបស់អ៊ីរ៉ង់ ធ្វើឡើងបន្ទាប់ពីយុទ្ធនាការដាក់សម្ពាធដ៏ធំនេះ ត្រូវបានប្រកាសដោយរដ្ឋមន្ត្រីរតនាគារអាមេរិក លោក Scott Bessent ស្ថិតក្រោមការណែនាំរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ។
 
បើតាម Anadolu, គោលបំណងនៃយុទ្ធនាការនេះ គឺដើម្បីកាត់ផ្តាច់រាល់ខ្សែជីវិតសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ និងកងកម្លាំងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) ជាពិសេសបង្ខំឱ្យទីក្រុងតេហេរ៉ង់ស្ថិតក្នុងស្ថានភាពឯកោទាំងស្រុងពីប្រព័ន្ធហិរញ្ញវត្ថុពិភពលោក ។
 
ជាការឆ្លើយតប ក្រសួង​ការបរទេស​អ៊ីរ៉ង់ កាលពីថ្ងៃ សុក្រ ម្សិលមិញ បានចាត់ទុកយុទ្ធនាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាឯកតោភាគីនេះថា ជា “ឧក្រិដ្ឋកម្មអន្តរជាតិ” និងជា “ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ” ពីព្រោះវាមានបំណងបង្កទុក្ខវេទនាដល់ប្រជាជនអ៊ីរ៉ង់ទូទាំងប្រទេស ។
 
ជាមួយគ្នានេះ ភាគីអ៊ីរ៉ង់ក៏បានព្រមានដែរថា ការចូលរួមរបស់បណ្តាប្រទេសផ្សេងៗ ក្នុងការអនុវត្តទណ្ឌកម្មរបស់អាមេរិក គឺជាការសមគំនិតរំលោភលើអធិបតេយ្យភាពរដ្ឋឯករាជ្យ និងរំខានដល់ទំនាក់ទំនងពាណិជ្ជកម្មស្របច្បាប់របស់ប្រទេសដទៃ ។

ទោះបីជាយ៉ាងណា រដ្ឋាភិបាលអ៊ីរ៉ង់​ប្តេជ្ញា​ប្រើប្រាស់គ្រប់សមត្ថភាពរបស់ខ្លួនទាំងអស់ តាមដែលអាចធ្វើទៅបាន ដើម្បីការពារប្រទេសជាតិប្រឆាំងនឹងអ្វីដែលខ្លួនហៅថា ជា “ការវាយលុកផ្នែកយោធា សេដ្ឋកិច្ច និងសង្គ្រាមកូនកាត់របស់អាមេរិក និងអ៊ីស្រាអែល ៕
 
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា