កូរ៉េខាងត្បូង គាំទ្រលោក Trump ស្តារការចរចាជាមួយ កូរ៉េខាងជើង ឡើងវិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងត្បូង គាំទ្រលោក Trump ស្តារការចរចាជាមួយ កូរ៉េខាងជើង ឡើងវិញ

កូរ៉េខាងត្បូង គាំទ្រលោក Trump ស្តារការចរចាជាមួយ កូរ៉េខាងជើង ឡើងវិញ

សេអ៊ូល ៖ ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង លោក Wi Sung-lac និយាយថា កូរ៉េខាងត្បូងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលចង់ចាប់ផ្តើមការសន្ទនាឡើងវិញជាមួយកូរ៉េខាងជើង ។

បើតាម Straits Times, ការអះអាងនេះ ធ្វើឡើងចំពេលដែលលោកប្រធានាធិបតី Trump កំពុងព្យាយាមបើកផ្លូវឆ្ពោះទៅរកការរៀបចំកិច្ចប្រជុំកំពូលជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បន្ទាប់ពីមេដឹកនាំទាំងពីរធ្លាប់បានជួបគ្នាកាលពីឆ្នាំ២០១៨ និងឆ្នាំ២០១៩ ។

លោក Sung-lac បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃ សុក្រ ម្សិលមិញថា កូរ៉េខាងត្បូងជឿជាក់ថា ការចាប់ផ្ដើមកិច្ចចរចាឡើងវិញរវាងអាមេរិក និងកូរ៉េខាងជើង គួរតែផ្តោតលើភាពរីកចម្រើនពិតប្រាកដ ស្ដីពីបញ្ហាអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង តែក៏មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការត្រៀមលក្ខណៈការពារសន្តិសុខរបស់ទីក្រុងសេអ៊ូលនោះដែរ ។

ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូងរូបនេះ បានសង្កត់ធ្ងន់ថា កូរ៉េខាងត្បូងត្រូវសម្របសម្រួលជាមួយអាមេរិកយ៉ាងជិតស្និទ្ធ ប្រសិនបើមានការចាប់ផ្តើមកិច្ចសន្ទនាឡើងវិញរវាងទីក្រុងវ៉ាស៊ីនតោន និងព្យុងយ៉ាង ។

លោក Sung-lac ដែលមានវ័យ៧១ឆ្នាំរូបនេះ អះអាងថា គោលដៅគឺធានាថា កិច្ចសន្ទនានោះអាចនាំមកនូវវឌ្ឍនភាពជាក់ស្តែងលើបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង និងជួយដល់ការបង្កើតរបបសន្តិភាពនៅលើឧបទ្វីបកូរ៉េ ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា