លោក ណេតាន់យ៉ាហ៊ូ ៖ អ៊ីស្រាអែល នឹងមិនធ្វើកិច្ចព្រមព្រៀងការទូតជាមួយពួកព្រៃផ្សៃ ដែលគ្រប់គ្រង អ៊ីរ៉ង់ ឡើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ណេតាន់យ៉ាហ៊ូ ៖ អ៊ីស្រាអែល នឹងមិនធ្វើកិច្ចព្រមព្រៀងការទូតជាមួយពួកព្រៃផ្សៃ ដែលគ្រប់គ្រង អ៊ីរ៉ង់ ឡើយ

លោក ណេតាន់យ៉ាហ៊ូ ៖ អ៊ីស្រាអែល នឹងមិនធ្វើកិច្ចព្រមព្រៀងការទូតជាមួយពួកព្រៃផ្សៃ ដែលគ្រប់គ្រង អ៊ីរ៉ង់ ឡើយ

ហ៊្សេរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាក់ច្បាស់ៗនៅថ្ងៃ អង្គារ ថា កិច្ចព្រមព្រៀងការទូតណាមួយ នឹងមិនអាចទៅរួចដាច់ខាត ជាមួយក្រុមមនុស្សព្រៃផ្សៃដែលកំពុងគ្រប់គ្រងប្រទេសអ៊ីរ៉ង់ ។

ការអះអាងនេះ កើតឡើងក្រោយលោក Netanyahu បានប្រាប់លោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងអំឡុងជំនួបមួយនៅឯសេតវិមានកាលពីប៉ុន្មានសប្តាហ៍មុនថា លោកមានការសង្ស័យយ៉ាងខ្លាំង និងជឿជាក់ថា នឹងមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពណាមួយឡើយ ជាមួយពួកមេដឹកនាំព្រៃផ្សៃ ដែលកំពុងត្រួតត្រាប្រទេសអ៊ីរ៉ង់ ។

ពាក់ព័ន្ធនឹងយុទ្ធនាការដាក់ទណ្ឌកម្មធំបំផុតមិនធ្លាប់មានប្រឆាំងអ៊ីរ៉ង់ មេដឹកនាំអ៊ីស្រាអែលរូបនេះ បានបង្ហាញជំហរសាទរយ៉ាងមុតមាំ ដោយនិយាយថា វាឆ្លុះបញ្ចាំងពីជម្រើសមួយ ដែលលោកបានពិភាក្សាជាមួយលោក Trump ដើម្បីបិទខ្ទប់ដង្ហើមសេដ្ឋកិច្ច និងធ្វើឱ្យអ៊ីរ៉ង់កាន់តែឯកកោលើឆាកអន្តរជាតិ ។

លោក Netanyahu ដែលមានវ័យ៧៦ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ការប្រឈមមុខដាក់គ្នារបស់អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ នៅ “មិនទាន់ចប់ទេ” ដោយលោកបានបញ្ជាក់ច្បាស់ៗថា យុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅទូទាំងតំបន់ជាច្រើននឹងនៅតែបន្តដំណើរការ ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា