រុស្ស៊ី បញ្ចេញនាវាមុជទឹកនុយក្លេអ៊ែរ “ថ្ងៃអវសានពិភពលោក” ឬ “Doomsday” ជាសារគំរាមលោកខាងលិច | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី បញ្ចេញនាវាមុជទឹកនុយក្លេអ៊ែរ “ថ្ងៃអវសានពិភពលោក” ឬ “Doomsday” ជាសារគំរាមលោកខាងលិច

រុស្ស៊ី បញ្ចេញនាវាមុជទឹកនុយក្លេអ៊ែរ “ថ្ងៃអវសានពិភពលោក” ឬ “Doomsday” ជាសារគំរាមលោកខាងលិច

មូស្គូ ៖ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរថ្មីរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ដែលមានរហ័ស្សនាមថា “ថ្ងៃអវសានពិភពលោក” ឬ “Doomsday” ត្រូវបានដាក់ដំណើរការជាផ្លូវការកាលពីចន្ទ ។

បើតាម The Sun, នាវាមុជទឹកនេះមានឈ្មោះផ្លូវការថា Khabarovsk ។ វាមានទម្ងន់ ១ ម៉ឺនតោន ជាមួយនឹងមានសមត្ថភាពអាចផ្ទុកមីស៊ីលពាំក្បាលគ្រាប់បែកនុយក្លេអ៊ែរប្រភេទ Poseidon បានរហូតដល់ ៦ គ្រាប់ដែលគ្រប់គ្រាន់ ដើម្បីបង្កើតកម្លាំងផ្ទុះចេញពីក្រោមទឹកដ៏ធំសម្បើម រហូតអាចបង្កើតជារលកយក្សស៊ូណាមិបាន ។

ប្រភពដដែលបញ្ជាក់ថា នាវាមុជទឹកមួយនេះបានរំកិលខ្លួនចូលទៅក្នុងសមុទ្រ ដើម្បីចាប់ផ្តើមបាញ់សាកល្បងគ្រាប់បែកនុយក្លេអ៊ែរ Poseidon កាលពីសប្តាហ៍មុន ។

មីស៊ីល Poseidon ដែលរុស្ស៊ីបំពាក់លើនាវាមុជទឹក “ថ្ងៃអវសានពិភពលោក” មានសមត្ថភាពវាយប្រហារគោលដៅក្នុងចម្ងាយជិត ១ម៉ឺនគីឡូម៉ែត្រ និងអាចជ្រមុជចុះទៅក្រោមទឹកក្នុងជម្រៅរហូតដល់ ១គីឡូម៉ែត្រ ។

មីស៊ីល Poseidon ត្រូវបានអភិវឌ្ឍឡើងជាលើកដំបូងក្នុងឆ្នាំ២០០២ ។ កាលនោះ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev ក៏បានដាក់រហ័ស្សនាមឱ្យមីស៊ីលនេះថា ជា “អាវុធថ្ងៃប្រល័យលោក” ផងដែរ ។

ក្រុមអ្នកជំនាញមើលឃើញថា ការដាក់ដំណើរការនាវាមុជទឹកមួយនេះ កំពុងបញ្ជូនសារព្រមានដ៏រន្ធត់ទៅកាន់ប្រទេសលោកខាងលិច ។

ជាក់ស្ដែង ក្នុងការសាកល្បងបាញ់បំផ្ទុះមីស៊ីល Poseidon ចំនួន ២ គ្រាប់ចេញពីនាវាមុជក្រោមទឹកមួយនេះ ពិតជាអាចបង្កឱ្យមានរលកយក្សស៊ូណាមិបោកបក់យ៉ាងខ្លាំងក្លាមកលើឆ្នេរសមុទ្ររបស់ចក្រភពអង់គ្លេស ៕

ប្រភព ៖ The Sun ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា