កូរ៉េខាងជើង បង្អួតមីស៊ីល KN-30 អាចពាំក្បាលគ្រាប់ទម្ងន់ ២,៥០០ គីឡូក្រាម, អ៊ុយក្រែន ថា រុស្ស៊ី បានទទួលមីស៊ីលនេះរួចហើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងជើង បង្អួតមីស៊ីល KN-30 អាចពាំក្បាលគ្រាប់ទម្ងន់ ២,៥០០ គីឡូក្រាម, អ៊ុយក្រែន ថា រុស្ស៊ី បានទទួលមីស៊ីលនេះរួចហើយ

កូរ៉េខាងជើង បង្អួតមីស៊ីល KN-30 អាចពាំក្បាលគ្រាប់ទម្ងន់ ២,៥០០ គីឡូក្រាម, អ៊ុយក្រែន ថា រុស្ស៊ី បានទទួលមីស៊ីលនេះរួចហើយ

ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើងបានបង្អួតមីស៊ីលត្រកូល KN ជំនាន់ថ្មីរបស់ខ្លួនគឺ KN-30 ជាមួយនឹងសមត្ថភាពអាចពាំក្បាលមានទម្ងន់រហូតដល់ ២,៥០០ គីឡូក្រាម ។

បើតាម The New Voice of Ukraine, មីស៊ីល KN-30 មានប្រវែងប្រហែល ១០ ម៉ែត្រ ហើយអាចវាយប្រហារគោលដៅសត្រូវក្នុងចម្ងាយប្រមាណ ៩០០ គីឡូម៉ែត្រ ជាមួយនឹងកម្លាំងបំផ្លិចបំផ្លាញខ្លាំងជាងមីស៊ីលផ្លោង Iskander-M របស់រុស្ស៊ី រហូតដល់ទៅ ៥ ដង ។

ជាងនេះទៅទៀត មីស៊ីល KN-30 ក៏ត្រូវបានរចនាឡើងបំពាក់ដោយបច្ចេកវិទ្យាល្បឿនលឿនជាងសំឡេងពី ៥ ទៅ ៦ ដងផងដែរ ។ ជាមួយនឹងល្បឿនដ៏លឿនបែបនេះ មីស៊ីល KN-30 នឹងធ្វើឱ្យសំណាញ់មេឃរបស់លោកខាងលិចមានពេលតិចតួចបំផុតដើម្បីបាញ់ទម្លាក់ ។

យោងតាមចារកម្មអ៊ុយក្រែន, កូរ៉េខាងជើងបានលួចបញ្ជូនមីស៊ីល KN-30 កញ្ចប់ដំបូងទៅកាន់ប្រទេសរុស្ស៊ីរួចរាល់ហើយ ដើម្បីដាក់បញ្ចូលបន្ថែមទៅក្នុងស្តុកមីស៊ីលផ្លោងថ្មី និងធុនធ្ងន់របស់ខ្លួន ។

វិទ្យាស្ថានសិក្សាពីសង្គ្រាម ហៅកាត់ ISW រាយការណ៍ថា ក្រោយទទួលបានមីស៊ីល KN-30 នេះហើយ រុស្ស៊ីកំពុងរៀបចំបង្កើនការវាយប្រហារដោយមីស៊ីលផ្លោងនេះប្រឆាំងនឹងតំបន់សំខាន់ៗចំនួន ៧ របស់អ៊ុយក្រែនផងដែរ ។

ក្នុងនោះតំបន់ Sumy, Kharkiv, Chernihiv, Poltava, Kyiv, Dnipropetrovsk និង Zaporizhzhya របស់ប្រទេសអ៊ុយក្រែន នឹងប្រឈមមុខនូវហានិភ័យដ៏ធ្ងន់ធ្ងរ ប្រសិនបើកងទ័ពរុស្ស៊ីបាញ់មីស៊ីល KN-30 ចេញពីតំបន់ Voronezh ។

យោងតាមការប៉ាន់ស្មានពីចារកម្មអ៊ុយក្រែន, គិតត្រឹមខែកក្កដា រុស្ស៊ីបានទទួលមីស៊ីលផ្លោងពីកូរ៉េខាងជើងប្រហែល ៥០ គ្រាប់រួចរាល់ហើយ ក្នុងនោះរួមមានមីស៊ីល KN-23, KN-24 និង KN-30 ព្រមទាំងមានយោធាកូរ៉េខាងជើងប្រមាណ ៩០ នាក់ ដែលកំពុងជួយក្នុងប្រតិបត្តិការបាញ់បង្ហោះមីស៊ីលនៅក្នុងតំបន់ Voronezh ផងដែរ ៕

ប្រភព ៖ The New Voice of Ukraine ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា