អ៊ីរ៉ង់ ទទួលស្គាល់កំពុងស្ថិតក្នុង “សង្គ្រាមទ្រង់ទ្រាយធំ” ប៉ុន្តែខ្លួននឹងមិនដួលរលំដូច វេណេស៊ុយអេឡា ឡើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ទទួលស្គាល់កំពុងស្ថិតក្នុង “សង្គ្រាមទ្រង់ទ្រាយធំ” ប៉ុន្តែខ្លួននឹងមិនដួលរលំដូច វេណេស៊ុយអេឡា ឡើយ

អ៊ីរ៉ង់ ទទួលស្គាល់កំពុងស្ថិតក្នុង “សង្គ្រាមទ្រង់ទ្រាយធំ” ប៉ុន្តែខ្លួននឹងមិនដួលរលំដូច វេណេស៊ុយអេឡា ឡើយ

តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian នៅថ្ងៃ អាទិត្យ ប្រកាសថា ប្រទេសរបស់លោកកំពុងស្ថិតក្នុង “សង្គ្រាមទ្រង់ទ្រាយធំ” ហើយថា រដ្ឋាភិបាលក៏កំពុងតស៊ូព្យាយាមជម្នះការលំបាកនេះ ដើម្បីគេចផុតពីការដួលរលំដូចប្រទេសវេណេស៊ុយអេឡា ។

នៅក្នុងសុន្ទរកថាចេញផ្សាយដោយទូរទស្សន៍រដ្ឋ IRNA, មេដឹកនាំអ៊ីរ៉ង់រូបនេះសង្កត់ធ្ងន់ថា យើងកំពុងស្ថិតក្នុងសង្គ្រាមទ្រង់ទ្រាយធំ ទាំងផ្នែកសេដ្ឋកិច្ច យោធា និងសន្តិសុខ។

ជាមួយគ្នានេះ លោក Pezeshkian បានស្តីបន្ទោសលោកប្រធានាធិបតី Donald Trump ចំពោះការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត ក្នុងគោលបំណងបង្ខំឱ្យសេដ្ឋកិច្ចអ៊ីរ៉ង់ដួលរលំ ។

ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ បានប្រៀបធៀបថា យុទ្ធនាការគាបសង្កត់ និងការដាក់ឯកោអ៊ីរ៉ង់នាពេលបច្ចុប្បន្ន មានភាពស្មុគស្មាញ និងបំផ្លិចបំផ្លាញជាង «សង្គ្រាមអ៊ីរ៉ង់-អ៊ីរ៉ាក់» ទៅទៀត ។

យ៉ាងណាមិញ លោក Pezeshkian បានសង្កត់ធ្ងន់ថា ទោះបីជាសត្រូវវាយតម្លៃថា អ៊ីរ៉ង់នឹងដួលរលំ ដូចប្រទេសវេណេស៊ុយអេឡាក៏ដោយ ប៉ុន្តអ៊ីរ៉ង់មិនបានដួលរលំឡើយ ផ្ទុយទៅវិញ អ៊ីរ៉ង់បានក្លាយជាមហាអំណាចមួយ ដែលធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលតាមរយៈភាពធន់ និងសាមគ្គីភាពផ្ទៃក្នុង ។

បើតាម Anadolu, ស្ថានភាពកិច្ចចរចាសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់ បច្ចុប្បន្នកំពុងជាប់គាំង ដោយសារតែជម្លោះលើការអនុវត្តកិច្ចព្រមព្រៀង និងការគ្រប់គ្រងច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា