លោក ពូទីន ៖ រុស្ស៊ីជាប្រទេសតែ១គត់លើលោក ជំនាញថាមពលនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ពូទីន ៖ រុស្ស៊ីជាប្រទេសតែ១គត់លើលោក ជំនាញថាមពលនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ

លោក ពូទីន ៖ រុស្ស៊ីជាប្រទេសតែ១គត់លើលោក ជំនាញថាមពលនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ

មូស្គូ ៖ «រុស្ស៊ីជាប្រទេសតែមួយគត់ នៅលើពិភពលោកដែលមានជំនាញគ្រប់ជ្រុងជ្រោយ ក្នុងវិស័យថាមពលនុយក្លេអ៊ែរទាំងមូល» នេះគឺជាការគូសបញ្ជាក់របស់ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសុក្រ។

បើតាម Tass, ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងដូច្នេះ នៅក្នុងកិច្ចប្រជុំមួយស្តីពីថាមពលនុយក្លេអ៊ែរ។

មេដឹកនាំវិមានក្រឹមឡាំងរូបនេះបានអះអាងថា រុស្ស៊ីគឺជាប្រទេសតែមួយគត់នៅក្នុងពិភពលោក ដែលមានជំនាញ និង សមត្ថភាពគ្រប់ជ្រុងជ្រោយ នៅក្នុងវិស័យថាមពលនុយក្លេអ៊ែរទាំងមូល។

លោកបានមានប្រសាសន៍ថា «អាចនិយាយបានថា រុស្ស៊ីគឺជាប្រទេសតែមួយគត់នៅក្នុងពិភពលោកដែលមានសមត្ថភាពគ្របដណ្តប់លើខ្សែសង្វាក់ទាំងមូលនៃវិស័យថាមពលនុយក្លេអ៊ែរ ហើយ ក៏រក្សាបាននូវស្តង់ដារខ្ពស់ជាប្រពៃណីទាំងផ្នែកសុវត្ថិភាព និងភាពជឿជាក់នៃប្រតិបត្តិការ នៅតាមរោងចក្រថាមពលរបស់ខ្លួនផងដែរ»។

ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានសង្កត់ធ្ងន់ថា គុណសម្បត្តិប្រកួតប្រជែងទាំងនេះអនុញ្ញាតឱ្យប្រទេសរុស្ស៊ីកាន់កាប់តួនាទីនាំមុខគេ នៅក្នុងទីផ្សារសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ នៅបរទេស៕

ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា