កូរ៉េខាងត្បូង ប្រាប់កូរ៉េខាងជើង ឈប់ប្រមាថគ្នា ហើយឆ្ពោះទៅរកសន្តិភាព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងត្បូង ប្រាប់កូរ៉េខាងជើង ឈប់ប្រមាថគ្នា ហើយឆ្ពោះទៅរកសន្តិភាព

កូរ៉េខាងត្បូង ប្រាប់កូរ៉េខាងជើង ឈប់ប្រមាថគ្នា ហើយឆ្ពោះទៅរកសន្តិភាព

សេអ៊ូល ៖ កូរ៉េខាងត្បូង កាលពីថ្ងៃសុក្រ បានអំពាវនាវឱ្យកូរ៉េខាងជើងបញ្ឈប់នូវអ្វីដែលខ្លួនហៅថា «ការប្រមាថរិះគន់ដែលមិនចាំបាច់» និងរួមគ្នាឆ្ពោះទៅមុខ ដើម្បីស្វែងរកសន្តិភាពពេញលេញ នៅឧបទ្វីបកូរ៉េ។

បើតាម CNA, ការលើកឡើងដូចខាងលើនេះ បានធ្វើឡើង នៅមួយថ្ងៃ ដែលលោកស្រី Kim Yo Jong ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានរិះគន់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ចំពោះអ្វីដែលលោកស្រីហៅថា សម្តីមុខពីរដែលគ្មានភាពស្មោះត្រង់ ទាក់ទងទៅនឹងការកាត់បន្ថយសមយុទ្ធយោធារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។

ជាការកត់សម្គាល់ លោក Lee បាននិយាយ កាលពីថ្ងៃពុធថា ការណ៍ដែលលោកប្រធានាធិបតី ត្រាំ សម្រេចចិត្ត កាត់បន្ថយសមយុទ្ធយោធារួមគ្នារវាងអាមេរិកនិងកូរ៉េខាងត្បូង គឺ ដើម្បីបង្កើតសន្តិភាពនៅឧបទ្វីបកូរ៉េ ដោយបោះជំហានទៅមុខហួសពីភាពជាសត្រូវ និងការប្រឈមមុខដាក់គ្នា។

សមយុទ្ធយោធាប្រចាំឆ្នាំរវាងកូរ៉េខាងត្បូងនិងអាមេរិក ត្រូវបិទបញ្ចប់មុនកាលកំណត់ កាលពីថ្ងៃសុក្រ បន្ទាប់ពីលោក ត្រាំ បានបញ្ជាឱ្យកាត់បន្ថយយ៉ាងច្រើន នូវការចូលរួមរបស់កងទ័ពអាមេរិក ហើយលោកបានបន្ថែមថា លោកចង់ស្តារកិច្ចការទូតឡើងវិញជាមួយលោក គីម ជុងអ៊ុន។

កាលពីដើមសប្តាហ៍, លោក ត្រាំ បាននិយាយថា លោកទទួលបានការឆ្លើយតបពីមេដឹកនាំកូរ៉េខាងជើង បន្ទាប់ពីការកាត់បន្ថយសមយុទ្ធជាមួយកូរ៉េខាងត្បូង។

ប៉ុន្តែ លោកស្រី Kim Yo Jong បាននិយាយថា លោកស្រី មិនបានដឹងអំពីការទំនាក់ទំនងថ្មីៗណាមួយ រវាងបងប្រុសលោកស្រី និងលោក ត្រាំ ឡើយ។

លោកស្រី Kim Yo Jong ក៏បានលើកឡើងដែរថា គោលនយោបាយប្រកាន់អរិភាពរបស់សហរដ្ឋអាមេរិកចំពោះទីក្រុងព្យុងយ៉ាង គឺមិនបានផ្លាស់ប្តូរអ្វីនោះទេ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា