ស្វីស ស្នើថវិកាបន្ថែមពីសភាចំនួន ១,២ ពាន់លានដុល្លារ ដើម្បីពង្រឹងសំណាញ់មេឃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្វីស ស្នើថវិកាបន្ថែមពីសភាចំនួន ១,២ ពាន់លានដុល្លារ ដើម្បីពង្រឹងសំណាញ់មេឃ

ស្វីស ស្នើថវិកាបន្ថែមពីសភាចំនួន ១,២ ពាន់លានដុល្លារ ដើម្បីពង្រឹងសំណាញ់មេឃ

ហ្សឺណែវ ៖ រដ្ឋាភិបាលស្វីសកំពុងស្វែងរកការអនុម័តពីសភា លើសំណើសុំថវិកាបន្ថែមប្រមាណ ១,២ ពាន់លានដុល្លារ ក្នុងកញ្ចប់ថវិកាការពារជាតិឆ្នាំ២០២៦ ដើម្បីយកទៅពង្រឹងសំណាញ់មេឃ ឬបង្កើនសមត្ថភាពប្រព័ន្ធខែលការពារដែនអាកាស ។

ការស្នើសុំកញ្ចប់ថវិកាបន្ថែមបន្ទាន់នេះ ធ្វើឡើងក្នុងគោលបំណងបង់លុយមុនដល់ក្រុមហ៊ុនផលិត និងពន្លឿនការដឹកជញ្ជូនប្រព័ន្ធខែលការពារដែនអាកាស ចំពេលដែលទីផ្សារសព្វាវុធអន្តរជាតិកំពុងមានតម្រូវការខ្ពស់ និងការគំរាមកំហែងសន្តិសុខកាន់តែខ្លាំងឡើង ។

បើតាម Defense news, ក្នុងចំណោមថវិកាដែលស្នើសុំ ក្នុងនោះជាង ៣០០លានដុល្លារសម្រាប់បង់ប្រាក់មុនទិញសំណាញ់មេឃរយៈចម្ងាយខ្លី, ៨០០លានដុល្លារសម្រាប់សំណាញ់មេឃរយៈចម្ងាយមធ្យម, ៧៥លានដុល្លារសម្រាប់ប្រព័ន្ធរ៉ាដារយៈចម្ងាយមធ្យម និង ១២ លានដុល្លារទៀតសម្រាប់ប្រព័ន្ធប្រឆាំងយន្តហោះដ្រូន ។

ទន្ទឹមគ្នា ស្វីសក៏គ្រោងចំណាយលុយប្រមាណ ១,២៥ ពាន់លានដុល្លារលើសំណាញ់មេឃ IRIS-T SLM របស់ក្រុមហ៊ុន Diehl ដើម្បីពង្រឹងការការពារដែនអាកាសរយៈចម្ងាយមធ្យម និងជាង ១ពាន់លានដុល្លារទៀតលើសំណាញ់មេឃ Oerlikon Skynex របស់ក្រុមហ៊ុន Rheinmetall សម្រាប់បង្កើនការការពាររយៈចម្ងាយជិត ។

បន្ថែមលើនេះ ស្វីសក៏កំពុងស្វែងរកសំណាញ់មេឃរយៈចម្ងាយឆ្ងាយទីពីរ បន្ទាប់ពីការដឹកជញ្ជូនប្រព័ន្ធខែលការពារដែនអាកាស Patriot ដែលបានបញ្ជាទិញពីអាមេរិក អាចនឹងពន្យារពេលរហូតដល់ ៤ទៅ៥ឆ្នាំទៀត ។ ហើយក្នុងចំណោមជម្រើសផ្សេងៗ សំណាញ់មេឃ SAMP/T NG របស់បារាំង-អ៊ីតាលី អាចជាជម្រើសនាំមុខគេ ។

គួរបញ្ជាក់ថា ប្រទេសស្វីសកំពុងពន្លឿនការវិនិយោគលើការពង្រឹងសមត្ថភាពការពារដែនអាកាស និងសន្តិសុខយោធា ដើម្បីឆ្លើយតបការគំរាមកំហែងថ្មីៗ និងធានាថា ឧបករណ៍ការពារជាតិដែលបានបញ្ជាទិញអាចទទួលបានទាន់ពេល មុនឆ្នាំ២០២៩ខាងមុខ ៕

ប្រភព ៖ Defense news ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា